• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការគម្រោងការណ៍បន្ធូរបន្ថយផលប៉ះពាល់ដោយជម្ងឺ កូវី១៩ ទៅលើក្រុម មនុស្សដែលងាយរងគ្រោះ

គម្រោងការណ៍នឹងត្រូវបានអនុវត្តន៍នៅខេត្ត ក្រុងចំនួន ១៤ លើវិស័យនានា ដូចជា៖ បង្កើនសេវាកម្មការពារគ្រប់ជ្រុងជ្រោយសម្រាប់ជនរងគ្រោះដោយអំពើ ហឹង្សាយេនឌ័រ ហើយអនុវត្តការងារបង្ការទប់ទល់នឹងអំពើហឹង្សាយេនឌ័រ។

នាព្រឹកថ្ងៃទី២៦ ខែមេសា នៅទីក្រុងហាណូយ ស្ថានទូតជប៉ុនប្រចាំវៀតណាម បានសហការជាមួយមូលនិធិ ប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំវៀត ណាម ប្រកាសបើកដំណើរការគម្រោងការណ៍បន្ធូរបន្ថយផលប៉ះពាល់អវិជ្ជមានដោយ ជម្ងឺ កូវីដ ១៩ ទៅលើក្រុមមនុស្សដែលងាយរងគ្រោះ។ គម្រោងការណ៍នេះត្រូវបាន រដ្ឋាភិបាលជប៉ុនឧបត្ថម្ភថវិកាជាង២,៨លានដុល្លាអាមេរិក ដែលដំណើរការចាប់តាំង ពីខែមេសាឆ្នាំនេះដល់ដំណាច់ខែមីនាឆ្នាំ២០២២។

តាមនោះ គម្រោងការណ៍នឹងត្រូវបានអនុវត្តន៍នៅខេត្ត ក្រុងចំនួន ១៤ លើវិស័យ នានាដូចជា៖ បង្កើនសេវាកម្មការពារគ្រប់ជ្រុងជ្រោយសម្រាប់ជនរងគ្រោះដោយអំពើ ហឹង្សាយេនឌ័រ ហើយអនុវត្តការងារបង្ការទប់ទល់នឹងអំពើហឹង្សាយេនឌ័រ។ លោក Le Bach Duong ជំនួយការរបស់ប្រធានតំណាង UNFPA បានសង្កត់ធ្ងន់ថា៖ “ចំពោះការងារថែទាំជនចាស់ជរា មានជនចាស់ជរាចំនួន១ពាន់នាក់នឹង ទទួលបានការថែទាំ ជួយទំនុកបម្រុងជាសាកល្បងនៅតាមខេត្តក្រុងនានា។ ជនចាស់ ជរាចំនួន ៥៨ ពាន់នាក់នឹងទទួលបានផលពីសេវាកម្មថែទាំពីចម្ងាយ ដោយមាន លក្ខណៈសមស្របនឹងបរិបទនៃជម្ងឺ កូវីដ ១៩។ អង្គភាពឯកជននិងសហគ្រាសចំនួន ៥០ នឹងចូលរួមក្នុងវេទិកាធំៗនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញដើម្បីដាក់ចេញដំណោះស្រាយជួយឧបត្ថម្ភដល់ជនចាស់ជរាផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top