• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤

យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។
ប្រតិភូជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ត។ រូបថត៖ Lan Phuong/VOV ៥

នាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពិធីបើកជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់យុវជនអាណិកជនឆ្នើមប្រមាណ ១២០ នាក់ មកពីប្រទេស និងដែនដីចំនួន២៩ នៅលើពិភពលោក។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដោយប្រធានបទ ប្រទេសជាតិមានក្ដីសម្បាយរីករាយពេញលេញ និងទាំងស្រុង នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស (ក្រសួងការបរទេស) សហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា សំដៅបង្កើតឱកាសសម្រាប់យុវជនអាណិកជនជំនាន់វ័យក្មេងស្វែងយល់ពីប្រភពដើម និងតភ្ជាប់ជាមួយស្រុកកំណើត។ ទន្ទឹមនឹងនោះ តាមរយៈកម្មវិធីនេះ យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។

កម្មវិធីនេះក៏ជួយផ្សព្វផ្សាយ និងឧទ្ទេសនាមសមិទ្ធិផលសេដ្ឋកិច្ចសង្គម និងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមទៅកាន់ពិភពលោក។ ប្រតិភូយុវជនជាអាណិកជន ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងនៅស្រុកកំណើតនឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវប្បធម៌ នាំរូបភាពវៀតណាមដែលពោរពេញទៅដោយប្រពៃណី រស់រវើក និងអភិវឌ្ឍន៍ទៅកាន់មិត្តភត្តិអន្តរជាតិ។សូមបញ្ជាក់ដែរថា ដំណើរឆ្នាំនេះនឹងចាប់ផ្ដើមពីទីក្រុងហាណូយ និងបិទនៅទីក្រុងហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top