យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។
ប្រតិភូជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៤ត។ រូបថត៖ Lan Phuong/VOV ៥
នាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពិធីបើកជំរុំវិស្សមកាលវៀតណាមឆ្នាំ
២០២៤ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់យុវជនអាណិកជនឆ្នើមប្រមាណ
១២០ នាក់ មកពីប្រទេស និងដែនដីចំនួន២៩ នៅលើពិភពលោក។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស
លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដោយប្រធានបទ “ប្រទេសជាតិមានក្ដីសម្បាយរីករាយពេញលេញ
និងទាំងស្រុង” នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស
(ក្រសួងការបរទេស) សហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា
សំដៅបង្កើតឱកាសសម្រាប់យុវជនអាណិកជនជំនាន់វ័យក្មេងស្វែងយល់ពីប្រភពដើម
និងតភ្ជាប់ជាមួយស្រុកកំណើត។ ទន្ទឹមនឹងនោះ តាមរយៈកម្មវិធីនេះ
យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក
តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។
កម្មវិធីនេះក៏ជួយផ្សព្វផ្សាយ
និងឧទ្ទេសនាមសមិទ្ធិផលសេដ្ឋកិច្ចសង្គម
និងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមទៅកាន់ពិភពលោក។ ប្រតិភូយុវជនជាអាណិកជន
ជាមួយនឹងចំណេះដឹង
និងបទពិសោធន៍ជាក់ស្ដែងនៅស្រុកកំណើតនឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវប្បធម៌ នាំរូបភាពវៀតណាមដែលពោរពេញទៅដោយប្រពៃណី
រស់រវើក និងអភិវឌ្ឍន៍ទៅកាន់មិត្តភត្តិអន្តរជាតិ។សូមបញ្ជាក់ដែរថា
ដំណើរឆ្នាំនេះនឹងចាប់ផ្ដើមពីទីក្រុងហាណូយ និងបិទនៅទីក្រុងហូជីមិញផងដែរ៕