• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន

ឯកអគ្គរដ្ឋទូត លោក Vu Ho ប្រធានស្តីទី SOM អាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM លើកទី៥៥) និងសន្និសីទពាក់ព័ន្ធ។ ឯកអគ្គរដ្ឋទូត លោក Vu Ho ប្រធានស្តីទី SOM អាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំ SOM អាស៊ាន គណៈប្រតិភូបានពិភាក្សា និងឯកភាពលើរបៀបវារៈ និងកម្មវិធីសកម្មភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្នុងរយៈពេល ៤ថ្ងៃខាងមុខ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនានានឹងចូលរួមសកម្មភាពជាង ២០ ក្នុងក្របខ័ណ្ឌអាស៊ាន, អាស៊ាន+១, អាស៊ាន+៣ (រួមមានអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ដោយផ្តោតលើការពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន ការកំណត់ទិសដៅអភិវឌ្ឍន៍សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ពិនិត្យ និងតម្រង់ទិសទំនាក់ទំនងរវាងអាស៊ាន និងដៃគូ ក៏ដូចជាពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់៕

(Van Do, Phung Kien/អ្នកយកព័ត៌មាន VOV ប្រចាំនៅកម្ពុជា)

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top