• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំកំពូលយុវជនអាស៊ាន-កូរ៉េខាងត្បូង លើកទី៣

កិច្ចប្រជុំនេះមានការចូលរួមពីយុវជនកូរ៉េខាងត្បូងជាង ១០០ នាក់ និងប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម តាមទម្រង់អនឡាញ និងផ្ទាល់មុខ។
  កិច្ចប្រជុំកំពូលយុវជនកូរ៉េខាងត្បូង-សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣  

“កិច្ចប្រជុំកំពូលយុវជនកូរ៉េខាងត្បូង-សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា នៅមជ្ឈមណ្ឌលយុវជនអន្តរជាតិនៅខ័ណ្ឌ Gangseo ទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ កិច្ចប្រជុំនេះមានការចូលរួមពីយុវជនកូរ៉េខាងត្បូងជាង ១០០ នាក់ និងប្រទេសទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម តាមទម្រង់អនឡាញ និងផ្ទាល់មុខ។

នៅក្នុងពិធីបើកដែលត្រូវបានផ្សាយបន្តផ្ទាល់តាម Youtube លោកស្រី Achala Abeysinghe នាយិកាតំបន់អាស៊ីនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងសកម្មជន Park Ha-yeong មកពីអង្គការយុវជនដើម្បីបរិស្ថានបៃតងកូរ៉េខាងត្បូង(GEYK) បានធ្វើបទបង្ហាញលើប្រធានបទ " អនាគតអាចជាក្ដីសុបិន" និង "យុវជនដើម្បីកំណើនបៃតង"។ នៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ ត្រូវនឹងថ្ងៃទី ១២ ខែសីហា អង្គប្រជុំនឹងចេញសេចក្តីថ្លែងការណ៍របស់យុវជនកូរ៉េខាងត្បូង-អាស៊ាន។ អនុរដ្ឋមន្ត្រីក្រសួងនារី និងក្រុមគ្រួសារកូរ៉េខាងត្បូង លោកស្រី Lee Ki-soon បានសម្តែងក្ដីរំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាមាត់ទ្វារសម្រាប់សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការរបស់យុវជនកូរ៉េខាងត្បូង និងអាស៊ាន ដែលជាម្ចាស់នៃអនាគតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top