• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការដ្ឋានសាងសង់ស្ពាន Rach Mieu ២

ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ ស្ពាន Rach Mieu ២ គឺជាខ្សែផ្លូវចរាចរណ៍ដ៏សំខាន់មួយនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលជួយជំនះពុះពារលើរាល់កំហិតខាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ បង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់។
  ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ថ្លែងនៅពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ VOV)  
នាព្រឹកថ្ងៃទី ២៩ មីនា នៅច្រាំងទន្លេ Tien ខាងត្បូង លើភូមិសាស្ត្រឃុំ An Khanh ស្រុក Chau Thanh ខេត្ត Ben Tre ក្រសួងគមនាគមន៍ដឹកជញ្ជូន និងគណៈកម្មាធិការ ប្រជាជនខេត្ត Ben Tre និង Tien Giang បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ គម្រោង វិនិយោគកសាងស្ពាន Rach Mieu ២ ដែលតភ្ជាប់ខេត្ត Tien Giang និង Ben Tre ។ ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ ស្ពាន Rach Mieu ២ គឺជាខ្សែផ្លូវចរាចរណ៍ដ៏សំខាន់មួយនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលជួយជំនះពុះពារលើរាល់កំហិតខាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ បង្កលក្ខណៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់។ លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖
“ក្នុងអំឡុងពេលសាងសង់ ខ្ញុំស្នើឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន ដឹកនាំគណៈ គ្រប់គ្រងគម្រោង ដើម្បីពន្លឿនដំណើរការ; បំពេញមុខងារ ភារកិច្ចរបស់ខ្លួនឲ្យបាន ពេញលេញ ជាពិសេសគឺការតាមដាន ត្រួតពិនិត្យ និងខ្លាំមើលជាប្រចាំ ដើម្បីរកឃើញ និងដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា; ឬស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដោះ ស្រាយបញ្ហាដែលកើតឡើងក្នុងអំឡុងពេលអនុវត្តន៍ គម្រោង។ ទន្ទឹមនឹងនោះ ដឹកនាំ អង្គភាពពាក់ព័ន្ធរៀបចំដំណោះស្រាយសាងសង់ បែបវិទ្យាសាស្ត្រ ដើម្បីធានាបាននូវ វឌ្ឍនភាព ប្រសិទ្ធភាព និងសុវត្ថិភាពដាច់ខាត ខិតខំកាត់បន្ថយពេលវេលាបើធៀបនឹង ផែនការ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top