• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការដ្ឋានសាងសង់កន្លែងទទួល និងរក្សាទុកអដ្ឋិធាតុយុទ្ធជនពលី

នាព្រឹកថ្ងៃទី ២៤ ខែកក្កដា អគ្គនាយកដ្ឋានភស្តុភារ-បច្ចេកទេស បានរៀបចំពិធីបើកការដ្ឋានសាងសង់កន្លែងទទួល និងរក្សាទុកសំណាកអដ្ឋិធាតុយុទ្ធជនពលី និងបានប្រគល់សេចក្តីសម្រេចចិត្តស្តីពីការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មាន នៅឯនាយកដ្ឋានវេជ្ជសាស្ត្រយោធា ក្រសួងការពារប្រទេស ក្នុងឃុំង៉ុកហយ ទីក្រុងហាណូយ។

ព្រឹត្តិការណ៍នេះ បាន​ប្រព្រឹត្តទៅក្នុង​ឱកាសរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) និងជាផ្នែកមួយនៃយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូលផ្តុំ​ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជន​ពលី​។

កន្លែងទទួល និងរក្សាទុកអដ្ឋិធាតុយុទ្ធជនពលីត្រូវបាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដើម្បីទទួល និងរក្សាទុកសំណាកប្រមាណ ៣០០,០០០ ជាមួយនឹងស្តង់ដារបច្ចេកទេសទំនើប និងកន្លែង​អភិរក្សដែលបំពេញតាមតម្រូវការរក្សាទុករយៈពេលវែង និងធានាគុណភាពដើម្បី​បម្រើការធ្វើតេស្ត DNA។ សំណង់នេះ មានផ្ទៃដីសរុប​ប្រហែល ២.៣០០ ម៉ែត្រការ៉េ ហើយ​រំពឹងថា នឹងដាក់ឱ្យប្រើ​ប្រាស់នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៧។

ថ្លែងនៅក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គោវ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ​ដឹកនាំការស្វែងរក ការប្រមូលផ្តុំ និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុ​យុទ្ធជនពលី (គណៈកម្មការដឹកនាំជាតិ ៥១៥​) បានសង្កត់ធ្ងន់ថា៖ «​នេះមិនគ្រាន់តែជាគម្រោងសាងសង់នោះទេ ប៉ុន្តែជាគម្រោងនៃការទទួលខុសត្រូវ ការដឹងគុណ និងសេចក្ដី​សង្ឃឹម។ សំណាកអដ្ឋិធាតុនីមួយៗដែលត្រូវបានរក្សាទុកនៅទីនេះ បង្កប់​ដោយសេចក្តីប្រាថ្នាក្នុងការស្វែងរកឈ្មោះរបស់វីរយុទ្ធជនពលី; រួមជាមួយនឹង​ក្តីសង្ឃឹមរបស់ក្រុមគ្រួសារ វង្ស​ត្រកូល និងស្រុកកំណើត។ លទ្ធផល​ធ្វើ​តេស្ត DNA​ ដ៏ជោគជ័យនីមួយៗ នឹងជួយ​យុទ្ធជនពលីម្នាក់ទៀតឱ្យវិលត្រឡប់ទៅរកអត្តសញ្ញាណពិត​របស់​ខ្លួន​វិញ; ជួយគ្រួសារមួយទៀតឱ្យ​ធូរស្រាលពីការឈឺចាប់ អស់រយៈពេល​​ជាច្រើនទសវត្សរ៍។ នោះគឺជាតម្លៃ​មនុស្សធម៌ដ៏ថ្លៃថ្លា ដែលគម្រោងនេះកំពុង​ឆ្ពោះ​ទៅ​រក»​។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គោវ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បាន​ប្រគល់សេចក្តី​សម្រេចចិត្ត​​ស្តីពីការកំណត់អត្តសញ្ញាណអដ្ឋិធាតុ​យុទ្ធជន​ពលីដែល​ខ្វះ​ព័ត៌មាន ដល់សាច់ញាតិ​យុទ្ធជនពលីមួយចំនួន៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top