លោកអ្នកនាងកំពុងស្តាប់សេចក្ដីឧទ្ទេសនាមអំពីលោក
Sooksunt
Jiumjaiswanglerg ជាជនជាតិថៃដើមដំបូងនៅវៀតណាមដែលមានកិត្តិយសទទួលបានពានរង្វាន់
“សមិទ្ធិផលររួមវិភាគទាំនអស់មួយជីវិត” ក្នុងពិធីប្រគល់ពានរង្វាន់
“វីរបុរសម្ហូបអាហារ” - Food Hero 2023។
មុននោះ នាឆ្នាំ ២០១៨ លោកក៏ទទួលបានគ្រឿងអនុស្សាវរីយ៍ ដើម្បីបុព្វហេតុកសិកម្ម
និងអភិវឌ្ឍន៍ជនបទរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
នេះគឺជាការកត់សម្គាល់រាល់សមិទ្ធិផល
និងការរួមវិភាគទានរបស់លោកក្នុងដំណើររួមជាមួយបងប្អូនសិកម្មអភិវឌ្ឍន៍វិស័យកសិកម្មរបស់វៀតណាម។
ដោយមានមាឌខ្ពស់
ទឹកដមសម្លេងដ៏កក់ក្តៅ និងកែវភ្នែកដ៏ស្រស់ៗ ទោះបីជា ជនបរទេសក៏ដោយ
ប៉ុន្តែមិនថាទៅកាន់ទីកន្លេងណាឡើយ លោកតែងតែទទួលបានមនោសញ្ចេតនា
និងក្ដីគោរពរបស់បុគ្គលិកថ្នាក់ក្រោមរបស់ខ្លួន។ ហើយមិនថាធ្វើការងារណាក៏ដោយ
លោកមិនត្រឹមតែខិតខំប្រឹងប្រែងបង្កើតប្រសិទ្ធភាព និងជោគជ័យប៉ុណ្ណោះទេ
ថែមទាំងបំផុសគំនិតការងារ បង្កើតបរិយាកាសសុភមង្គលទាំងផ្លូវស្មារតីទៀតផង៖
“ប្រការដែលខ្ញុំមានមោទនភាពបំផុតគឺ
ការងារទាំងនេះបានផ្ដើមចេញពីទឹកចិត្តស្ម័គ្រចិត្តរបស់កម្មាភិបាល
និងបុគ្គលិកក្នុងក្រុមហ៊ុន។ វាមានតម្លៃជាងអ្វីទាំងអស់។ ប្រការនេះបានអះអាងថា
ក្នុងក្រុមហ៊ុនរបស់យើងខ្ញុំមានមនុស្សល្អដែលបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភសហគមន៍ជាបន្តបន្ទាប់
និងជារៀងរហូត”។
ក្រៅពីការទទួលភារកិច្ចដ៏សំខាន់ៗអំពីផលិតកម្ម
និងអាជីវកម្ម លោក Sooksunt បានសកម្មចូលរួមសកម្មភាពសង្គម
និងខិតខំប្រឹងប្រែងស្វែងរកគំរូធ្វើសកម្មភាពសង្គមរបស់ C.P.វៀតណាមសម្រាប់គោលដៅ
“តបស្នងសងគុណមាតុភូមិវៀតណាម”។ ក្នុងឆ្នាំ
២០១០លោកបានបង្កើតមូលនិធិជួយឧបត្ថម្ភសប្បុរសធម៌ CPវៀតណាមដូចជាសក្ខីភាពសម្រាប់ទឹកចិត្តរបស់លោកចំពោះវៀតណាម៖
“ខ្ញុំតែងតែគិតថា មនុស្សគ្រប់រូបនៅលើលោកនេះសុទ្ធតែជាបងប្អូន ហើយ CP គឺជាសាច់ញាតិ ជាបងប្អូនជាមួយមនុស្សគ្រប់រូបនៅលើពិភពលោក។ ដូច្នេះហើយ
យើងខ្ញុំចាំបាច់ត្រូវគោរពប្រទេសនានាដែលយើងខ្ញុំបានមកវិនិយោគ
ហើយជួយប្រទេសនានាដែលក្រុមហ៊ុន CP មកវិនិយោគឱ្យអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀតផងដែរ”។
និយាយអំពីសកម្មភាពដ៏មានអត្ថន័យនៃមូលនិធិជួយឧបត្ថម្ភសប្បុរសធម៌
CP
វៀតណាមអ្នកស្រី Le Nhat Thuy ប្រធានមូលនិធិបានមានប្រសាសន៍ថា៖
"មូលនិធិសប្បុរសធម៌
CP វៀតណាមមានសកម្មភាពពីរគឺ CSR - ថែតាំសហគមន៍ក្នុងសង្គម
និង ESR - ថែទាំបុគ្គលិកក្នុងក្រុមហ៊ុន ដោយមានបាវចនាថា
ដើម្បីមិត្តរួមការងារ យើងមិនបំភ្លេចចោលគ្នាឡើយ"។
ចាប់តាំងពីពេលត្រូវបានបង្កើតមក
មូលនិធិបានក្លាយទៅជាទីកន្លែងសម្រាប់លោក
និងបុគ្គលិកក្រុមហ៊ុនផ្តល់បេះដូងសប្បុរសធម៌ដល់បុគ្គលិករបស់ក្រុមហ៊ុនផ្ទាល់
និងប្រជាជនវៀតណាមដែលជួបប្រទះការលំបាកក្នុងសង្គម។ មូលនិធិបានអនុវត្តន៍គម្រោងដូចជា៖
គម្រោងផ្តល់កសិដ្ឋានចិញ្ចឹមមាន់យកពងដល់សាលារៀនរាប់សិបកន្លែងនៅវៀតណាម ជួយសិស្សានុសិស្សរាប់ពាន់នាក់ទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់
រួមដំណើរជាមួយដំណើរក្រហមបរិច្ចាគឈាមរាប់ពាន់ប្លោកជួយសង្គ្រោះមនុស្ស
រួមដណើរជាមួយធនាគារម្ហូបអាហារវៀតណាមនាំអាហារដែលមានជីវជាតិរាប់លានពេលដល់មនុស្សត្រូវការម្ហូបអាហារពិតប្រកដ
និងអនុវត្តន៍កម្មវិធីឆ្នាំងបបរនៃសេចក្ដីស្រឡាញ់នៅតាមមន្ទីរពេទ្យមួយចំនួន។
ជាធម្មតា
មនុស្សតែងតែជញ្ជឹងគិតអំពី "សមិទ្ធិផល" ដែលខ្លូនបានអនុវត្តន៍ក្នុងជីវិត
ប៉ុន្តែ ចំពោះលោក Sooksunt Jiumjaiswanglerg សមិទ្ធិផលរបស់ខ្លួនមិនមែនជាតំណែងខ្ពស់
ឬអាជីពជោគជ័យដ៏ត្រចះត្រចង់ ឬទ្រព្យសម្បត្តិឡើយ។ ប្រការដែលធ្វើឲ្យលោកពេញចិត្ត
និងចាប់អារម្មណ៍បំផុតគឺជាអ្វីៗដែលលោកបានផ្ដល់ជូន
ហើយមានផលប្រយោជន៍ដល់មនុស្សគ្រប់រូបក្នុងជីវិតនេះ។ សមិទ្ធផលដែលមិនមានឈ្មោះទាំងនោះ
គឺជាអ្វីៗដែលលោកបានចំណាយពេលពេញមួយជីវិត ដើម្បីប្រមូល ចែករំលែក
និងរីកសាយភាយដល់មនុស្សគ្រប់រូប ដែលជាថាមពលវិជ្ជមានផងដែរ៕





