• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យ​តេត​ប្រពៃណី​​ របស់​បងប្អូន​​ជន​វៀតណាមនៅឯបរទេស

កាលពីថ្ងៃទី ១៥ ខែមករា បងប្អូនជនវៀតណាមចំនួនជិត ១០០ នាក់នៅទីក្រុង Chennai ប្រទេសឥណ្ឌាបានចូលរួមកម្មវិធី“បុណ្យតេត សហគមន៍ - និទាឃរដូវស្រុកកំណើត ២០២៣” ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាសហការជាមួយគណៈកម្មការប្រតិបត្តិសមាគមជនវៀតណាមនៅទីក្រុង Chennai។
សហគមន៍ជនវៀតណាមនៅទីក្រុង Chennai បានចូលរួមក្នុងពិធីនេះ។ (រូបថត៖ Dung Hoang/VOV-New Delhi)

ថ្លែងមតិនៅពិធីបើកកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Nguyen Thanh Hai បានសង្កត់ធ្ងន់ថា៖ “សហគមន៍ជនវៀតណាមនៅឯបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន និងជាប្រភពកម្លាំងផ្ទៃក្នុងរបស់ប្រជាជាតិវៀតណាម និងជាកត្តាសំខាន់ដែលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសយើងជាមួយប្រទេសដទៃទៀត។ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាចាត់ទុកការងារអាណិកជនវៀតណាមនៅឥណ្ឌាជាសសរស្ដម្ភមួយក្នុងសកម្មភាពជាច្រើន។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយឧបត្ថម្ភប្រជាជនធ្វើអាជីវកម្ម រស់នៅ ក៏ដូចជាលើកកម្ពស់ឋានៈគតិយុត្តនៅឥណ្ឌា និងរៀបចំសកម្មភាពដោយផ្ទាល់ជាច្រើន ដើម្បីតភ្ជាប់អាណិកជនជាមួយស្រុកកំណើត និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ"។

នៅថ្ងៃទី ១៥ ខែមករានេះដែរ  ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន និងស្ថានទូតវៀតណាមប្រចាំនៅគុយបាបានប្រារព្ធពិធីបុណ្យ​តេត​សហគមន៍ឆ្នាំ ២០២៣។

កាលពីថ្ងៃទី ១៤ ខែមករា ប្រជាជនវៀតណាមជាង ១០០០ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានមានវត្តមាននៅទីក្រុងប៊ែកឡាំងដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Vu Quang Minh បានពិនិត្យឡើងវិញនូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ; អះអាងថាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh ជាមួយភរិយា និងអភិបាលក្រុង Wernigerode លោក Tobias Kascha និងភរិយា លើកកែវអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣។ (រូបថត៖ Manh Hung/TTXVN)

នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅប្រ៊ុយណេបានរៀបចំពិធីបុណ្យតេតសហគមន៍ - និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៣ ដោយមានការចូលរួមពីប្រជាជនវៀតណាមជាង ១០០នាក់ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសប្រ៊ុយណេ រួមជាមួយភ្ញៀវអន្តរជាតិមួយចំនួន។

ស្ថានអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver កាណាដា នាថ្ងៃទី ១៤ ខែមករា ក៏បានរៀបចំកម្មវិធីនិទាឃរដូវនៅស្រុកកំណើត ឆ្នាំថោះ បញ្ចស័ក ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍ជនវៀតណាមប្រមាណ ៤០០ នាក់ដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅតំបន់ភូមិសាស្ត្រខាងលិច (ខេត្ត កូឡុំប៊ីអង់គ្លេស អាល់បឺតា និងតំបន់ដែនដី Yukon) រួមជាមួយមិត្តភក្តិអន្តរជាតិជាច្រើន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top