ព័ត៌មាន
បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក
ចុះអបអរសាទរនៅទីសំណាក់នៃអេវ៉ែក Bac Ninh (ទីក្រុង Bac Ninh) លេខា គណៈកម្មាធិការបក្សខេត្ត លោក Nguyen Anh Tuan សង្ឃឹមថា បណ្ដាអេវ៉ែក បូជាចារ្យ នឹងប៉ុព្វជិតបន្តលើកទឹកចិត្តជនរួមជាតិកាន់សាសនាកាតូលិក ដើម្បីរស់នៅ បានល្អទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ ប្រជុំជីវភាពជំនឿសាសនាស្របតាម ទិសដៅ ច្បាប់ សាមគ្គីជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងរួមចំណែកយ៉ាង សកម្មក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ រីឯខ្លួនវិញ អេវ៉ែក Do Quang Khang បានអះអាងថា នឹងបន្តឃោសនា និងចលនាអ្នកមុខអ្នកការកាតូលិក និងប្រជាសាសនិក អនុវត្តន៍បានល្អនូវគោលជំហរ និងគោលមាគ៌ារបស់បក្ស គោល នយោបាយ និងច្បាប់របស់រដ្ឋ អនុវត្តន៍បានល្អនូវកាតព្វកិច្ចពលរដ្ឋ រួមចំណែកកសាង ខេត្ត Bac Ninh ឲ្យកាន់តែរីកចម្រើន កសាងផែនមហាសាមគ្គីជនជាតិទាំងមូលឲ្យកាន់ តែរឹងមាំ។
អញ្ជើញអបអរសាទរទីសំណាក់នៃអេវ៉ែក Vinh Long និងតំណាងសមាគមសាសនា ប្រូតេស្តង់ (Tin Lanh) វៀតណាមនៅខេត្ត Vinh Long លេខាគណៈកម្មាធិការបក្សខេត្ត លោក Bui Van Nghiem បានអះអាងថា៖ ក្នុងសមិទ្ធិផលរួមរបស់ខេត្ត មានការរួមវិភាគ ទានរបស់បងប្អូនជនរួមជាតិកាន់សាសនាកាតូលិក និងបងប្អូនកាន់សាសនាប្រូតេស្តង់ ដែលបានរួមចំណែកកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ យោងតាម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Vinh Long នាពេលកន្លងមក ជនរួមជាតិកាន់សាសនាកាតូលិក និងប្រូតេស្តង់បានចូលរួមយ៉ាងសកម្មក្នុងចលនា ប្រឡងប្រណាំងស្នេហាជាតិដែលរៀបចំដោយរណសិរ្សមាតុភូមិ និងអង្គការ នយោបាយសង្គមគ្រប់ជាន់ថ្នាក់របស់ខេត្ត ព្រមទាំងចូលរួមធ្វើផលិតកម្មនៅមូលដ្ឋាន រួមចំណែកទៅក្នុងការអភិវឌ្ឍ និងស្ថិរភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តផងដែរ៕