• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទសម័យប្រជុំលើកទី២៤នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


 បិទសម័យប្រជុំលើកទី២៤នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នារសៀល​ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០​១៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀ​តណា​ម បានបិទ​បញ្ចប់​កម្មវិធី​ក្នុង​សម័យ​ប្រជុំលើក​ទី ​២៤។​ ថ្លែងមតិក្នុងពិធីបិទមស័យប្រជុំនេះ​ ប្រធានរដ្ឋសភា លោក​ស្រី Nguyen Thi Kim N​gan បាន​អះអាងថា គណៈកម្មា​ធិការអចិន្ត្រៃយ៍រ​ដ្ឋសភាបានអនុម័តសេចក្តី​ សំរេច​ចិត្តចំនួន​ ៤ ស្តីពី​បញ្ហា​សំខាន់​ៗ​ក្រោម​ឧវាទសេចក្តី​សម្រេចចិត្តរបស់ គ​ណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភា។   លោកស្រី ​Nguyen Thi Kim Ngan​ បានស្នើឱ្យ​រដ្ឋាភិបាល ក្រុ​មប្រឹក្សាអចិន្រ្តៃយ៍នៃជនជាតិ ប្រចាំ​ការនៅ គណៈកម្មាធិការ​ គណៈកម្មការនានានៃ​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋស​ភា ​អគ្គលេខាធិការរដ្ឋសភា ​រួមទាំង​ស្ថាប័ន​និង​អង្គការដែល​ពាក់ព័ន្ធ​នានាធ្វើកា​រ សិក្សាស្រាវជ្រាវ ប្រមូល​មតិយោបល់ នៅក្នុងសម័យ​ប្រជុំដើម្បីបំពេញ របាយកា​រណ៏ គម្រោងច្បាប់ និង​សេចក្តី​ព្រាងនៃសេចក្តីសម្រេចចិត្តនានា មុ​នពេលចុះហត្ថលេខាផ្សាយចេញផ​ងដែរ។ ទន្ទឹម​នឹង​នេះ បន្ត​សហការ​គ្នា ក្នុង​ការត្រួតពិនិត្យនិងបញ្ចប់កិច្ចការ​ត្រៀមរៀបចំខ្លឹមសារ​នានា ​ក៏ដូច​ជា លក្ខខណ្ឌ ដើម្បី​ដើម្បីធានា​រៀបចំសម័​យប្រជុំលើកទី ៥  នៃរដ្ឋសភា​ឲ្យបានល្អ បំផុត នាថ្ងៃទី ​២១ ខែឧសភានា​ពេលខា​ងមុ​ខ​៕​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top