យោងតាមអគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម
លោក Phung Si Tan លទ្ធផលនៃសមយុទ្ធបានបង្ហាញពីការសម្របសម្រួលយ៉ាងរលូន
ជិតស្និទ្ធ
និងមានប្រសិទ្ធភាពនៃកងកម្លាំងយោធានៃប្រទេសទាំងពីរវៀតណាម-ឥណ្ឌាក្នុងការអនុវត្តលំហាត់សមស្ថានភាពសម្មតិកម្មជាក់ស្តែង
នៃការអនុវត្តភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងទ័ពវៀតណាម
និងឥណ្ឌាក៏បានចែក រំលែកបទពិសោធន៍
និងរៀនសូត្រពីគ្នាទៅវិញទៅមកអំពីចំណេះដឹងវិជ្ជាជីវៈ
និងជំនាញឯកទេសផ្នែកវិស្វកម្មយោធារួមបញ្ចូលគ្នា និងវេជ្ជសាស្ត្រយោធា។
ប្រធានគណៈប្រតិភូកងទ័ពឥណ្ឌាដែលចូលរួមក្នុងសមយុទ្ធឆ្នាំនេះ
លោក Aseem Gupta បានវាយតម្លៃថា សមយុទ្ធនេះមិនត្រឹមតែសម្រេចបាននូវគោលដៅដែលបានកំណត់ទាំងអស់ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបង្កើតឱកាសមួយដើម្បីពង្រឹងបន្ថែមទៀតនូវវិសាលភាពនៃសមយុទ្ធរួម
គួបផ្សំកងកម្លាំងច្រើននាពេលអនាគត។
សូមគូសបញ្ជាក់ថានេះជាលើកទី៤ហើយ
ដែលវៀតណាម និងឥណ្ឌាបានធ្វើសមយុទ្ធទ្វេភាគីស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
និងលើកទី២ ដែលសមយុទ្ធនេះត្រូវបានរៀបចំឡើងក្នុងទម្រង់ជាសមយុទ្ធក្នុងទ្រង់ទ្រាយធំ
ទាំងកម្លាំង មធ្យោបាយ និងឧបករណ៍៕





