• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទមហាសន្និបាតសមាគមនិស្សិតវៀតណាមលើកទី១១

នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ មហាសន្និបាតលើកទី ១១ នៃសមាគមនិស្សិតវៀតណាមអាណត្តិ ២០២៣-២០២៨ បានបិទបញ្ចប់ បន្ទាប់ពីរយៈពេលជាង ២ ថ្ងៃធ្វើការ។
ក្រុមប្រឹក្សា អមដំណើរជាមួយនិស្សិត (រូបថត៖ VOV)

មហាសន្និបាតបានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តនៃសន្និបាត និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាពិគ្រោះយោបល់ដើម្បីរួមដំណើរជាមួយនិស្សិតក្នុងដំណាក់កាល ២០២៣ - ២០២៨។ គោលដៅនៃអាណត្តិ ២០២៣-២០២៨ របស់សមាគមនិស្សិត វៀតណាមត្រូវបានកំណត់ថា យកនិស្សិតជាម្ចាស់កម្មវត្ថុនៃចលនា។ Nguyen Thi Chau Anh អ្នកដឹកនាំនិស្សិត អាណត្តិមុនបានចែករំលែកថា៖ “សមាគមត្រូវតែជាបរិយាកាសដែលលើកកម្ពស់ស្មារតីនៃការសិក្សា និងការកែលម្អខ្លួនឯងក្នុងចំណោមនិស្សិត។ អ្នកត្រូវតែមានភាពសកម្ម និងប្រកបដោយភាពច្នៃប្រឌិតក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់មនុស្សជំនាន់របស់ខ្លួន ហើយនៅលើដំណើរប្រកបដោយភាពច្នៃប្រឌិតនៃការរៀនសូត្រ និងការកែលម្អខ្លួនឯងនោះ អត្តសញ្ញាណរបស់អ្នកនឹងក្លាយទៅជាទីបង្អែកខាងស្មារតីនៅក្នុងជីវិតរបស់អ្នក។ យើងម្នាក់ៗនឹងក្លាយជាផ្នែកមួយដ៏មានមោទនភាពនៃមាតុភូមិ និងប្រជាជនវៀតណាម ដោយទំនុកចិត្តឈានទៅដល់ពិភពលោកជាមួយនឹងផ្នត់គំនិតរបស់ពលរដ្ឋពិភពលោក”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

Top