• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់សម័យប្រជុំចុងក្រោយនៃអាណត្តិរដ្ឋសភានីតិកាលទី១៤

ទិដ្ឋភាពនៃសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។ (រូបថត៖ chinhphu.vn)
 

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ សម័យប្រជុំលើកទី១១ ដែលជាសម័យប្រជុំចុង ក្រោយនៃអាណត្តិរដ្ឋសភានីតិកាលទី១៤ បានបិទបញ្ចប់ក្រោយរយៈពេល១២ថ្ងៃធ្វើ ការ។ នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានបូកសរុបការងារលើគ្រប់ជ្រុងជ្រោយក្នុង អាណត្តិ២០១៦-២០២១របស់ស្ថាប័ននានាចំណុះក្បាលម៉ាស៊ីនរដ្ឋ ហើយពិចារណា សម្រេចលើការងារកម្មាភិបាលនិងខ្លឹមសារសំខាន់មួយចំនួនទៀត។ អញ្ជើញចូលរួម ពិធីបិទ មានវត្តមានលោកអគ្គលេខាបក្ស Nguyen Phu Trong លោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh លោកប្រធានរដ្ឋសភា Vuong Dinh Hue រួមជាមួយសមាជិកសភានិងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

អញ្ជើញថ្លែងនៅពិធីបិទសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ “ការសុក្រិតកម្មាភិបាលនៅសម័យប្រជុំលើកនេះ ជាជំហានផ្ទេរប្រគល់ដ៏ សំខាន់ ដើម្បីឲ្យបណ្ដាស្ថាប័នរដ្ឋអនុវត្តន៍យ៉ាងល្អនូវភារកិច្ច អំណាចរបស់ខ្លួនរហូត ដល់ចប់អាណត្តិតាមការកំណត់នៃច្បាប់។ ជាពិសេស ចាំបាច់ត្រូវផ្ដោតអារម្មណ៍ខ្ពស់ បំផុតដល់ការសម្រេចភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ ដោយផ្សាភ្ជាប់នឹងការ បង្ការទប់ស្កាត់ជម្ងឺរាតត្បាត កូវីដ ១៩ ការត្រៀមរៀបចំឲ្យការបោះឆ្នោតសមាជិកសភា នីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ សំដៅធានាឲ្យព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់នេះនឹងប្រព្រឹត្តទៅប្រកប ដោយជោគជ័យនាថ្ងៃទី២៣ ឧសភា ខាងមុខ ហើយក្លាយទៅជាទិវាបុណ្យធំមួយរបស់ ប្រជាជនយ៉ាងពិតប្រាកដ”។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល ៥ឆ្នាំកន្លងទៅ ជាមួយនឹងទំនួលខុសត្រូវ ភាពក្លៀវក្លា ប្រាជ្ញា និងបំណងប្រាថ្នាចង់ លះបង់របស់ខ្លួន សមាជិកសភាគ្រប់រូបបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយម្ចាស់ឆ្នោត ដើម្បីឆ្លុះបញ្ចាំង និងលើកឡើងដំណោះស្រាយដ៏ជាក់ស្ដែង សមស្របនឹងស្ថានភាពនៃ ជីវភាពរស់នៅរបស់ប្រជាជន ចំពោះខ្លឹមសារនីមួយៗដែលត្រូវបានលើកយកមក ពិភាក្សានៅរដ្ឋសភា។ លោកប្រធានរដ្ឋសភាសង្ឃឹមថា ស្មារតីនោះនឹងបន្តត្រូវបាន ពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

នាព្រឹកថ្ងៃដដែល រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តផ្ដល់ សច្ចាប័នសម្រាប់ការតែងតាំងឧបនាយករដ្ឋមន្រ្តីចំនួន២ រដ្ឋមន្រ្តីនិងសមាជិករដ្ឋា ភិបាលផ្សេងៗមួយចំនួនទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top