• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់សន្និបាតមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលើកទី១៥នីតិកាលទី១២

នាព្រឹកថ្ងៃទី១៧ មករា នៅទីស្នាក់ការមជ្ឈឹមបក្ស សន្និបាតលើកទី១៥គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ បានបិទបញ្ចប់ជាផ្លូវការ។
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញថ្លែងនៅពិធីបិទសន្និបាត។ (រូបថត៖ VOV)


អញ្ជើញថ្លែងនៅពិធីបិទសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា សន្និបាតមជ្ឈឹមលើកទី១៥សម្រេចបានឯកភាពខ្ពស់បំផុតចំពោះខ្លឹមសារសំខាន់នានា ជាពិសេសគឺការអនុម័តលើការឧទ្ទេសនាម បំពេញបន្ថែម និងតែងតាំងកម្មាភិបាល “ពិសេស” ឲ្យចូលរួមគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ និងបញ្ជីឈ្មោះបេក្ខជនសម្រាប់ចូលកាន់តំណែងជាថ្នាក់ដឹកនាំស្នូលរបស់បក្សនិងរដ្ឋក្នុងនីតិកាលទី១៣ ផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងបន្ថែមទៀតថា សន្និបាតលើកទី១៥ ដែលជាសន្និបាតចុងក្រោយនៃនីតិកាលទី១២បានប្រព្រឹត្តទៅដោយជោគជ័យល្អប្រសើរ ហើយការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៣របស់បក្ស ត្រូវបានសម្រេចរួចរាល់ជាស្ថាពរ ស្របទៅតាមគោលដៅ តម្រូវការនិងផែនការដែលបានដាក់ចេញ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នៅសល់តែមួយសប្ដាហ៍ទៀត គឺមហាសន្និបាតលើកទី១៣ររបស់បក្សនឹងបើកជាផ្លូវការ។ នេះជាព្រឹត្តិការណ៍នយោបាយដ៏មហិមាររបស់បក្សនិងប្រជាជាតិ ហើយកម្មាភិបាល បក្ខជននិងប្រជាជនកំពុងរំពឹងទុកយ៉ាងខ្លាំងចំពោះជោគជ័យនៃមហា សន្និបាតលើកនេះ។ ហេតុដូច្នេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យសមាជិកមជ្ឈឹមគ្រប់គ្នាបន្តពង្រីកស្មារតីទទួលខុសត្រូវនិងលទ្ធផលដ៏ល្អប្រសើរនៃសន្និបាតមជ្ឈឹមលើកនេះ បញ្ជាដឹកនាំបក្សទាំងមូលឲ្យសម្រេចការងារនៅ សេស សល់យ៉ាងឆាប់ៗ ឆ្ពោះទៅរកការរៀបចំហាសន្និបាតទូទាំងប្រទេសលើកទី១៣ប្រកបដោយជោគជ័យ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នានិងការរំពឹងទុករបស់បក្សទាំងមូលនិងប្រជាជនទាំងមូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top