• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ-សេរីភាព-សុភមង្គល“

នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ និងពិព័រណ៍ជាតិ (នៃទីក្រុងហាណូយ) បានប្រព្រឹត្តទៅពិធីបិទការតាំងពិព័រណ៍ “៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”។ ពិធីបិទមានការចូលរួមពីនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា; ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋានមួយចំនួន។ ពិធីបិទត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញចូលរួមពិធីបិទការតាំងពិព័រណ៍សមិទ្ធិផលជាតិ "៨០ឆ្នាំនៃដំណើរឯករាជ្យ-សេរីភាព-សុភមង្គល"។ រូបថត៖ Lai Hoa/VOV

ប្រារព្ធឡើងនាថ្ងៃទី ២៨ ខែសីហា ពិព័រណ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងសកម្មភាពជាបន្តបន្ទាប់អបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ដោយមានការចូលរួមពីក្រសួង ស្ថាប័នមជ្ឈឹម រួមទាំងមូលដ្ឋាន សហគ្រាស  ក្រុមសេដ្ឋកិច្ចធំៗ និងស្តង់ពិព័រណ៍ជាច្រើន។  ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាជាង ១០ លាននាក់។ ក្នុងនោះនៅថ្ងៃទី១៣ ខែកញ្ញា ការតាំងពិព័រណ៍បានស្វាគមន៍អ្នកទស្សនាជាង ១,៣ លាននាក់។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ការតាំងពិព័រណ៌បានបង្ហាញពីការឯកភាព គំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ប្រទេសជាតិទាំងមូលក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៖ “ពិព័រណ៍បញ្ជាក់ពីកម្លាំងនៃមហាសាមគ្គីភាពជនជាតិទាំងមូល។ នោះហើយជាប្រភពនៃកម្លាំងបដិវត្តន៍វៀតណាម បង្ហាញតាមរយៈពាក្យទន្មានរបស់លោកប្រធានហូជីមិញថា “សាមគ្គីភាព សាមគ្គីភាព មហាសាមគ្គីភាព-ជោគជ័យ ជោគជ័យ មហាជោគជ័យ” និងស្មារតី “ប្រែក្លាយគ្មានទៅជាមាន ប្រែក្លាយពិបាកទៅជាងាយស្រួល ប្រែមិនអាចធ្វើបានទៅជាអាចធ្វើបាន”។ ពិព័រណ៍នេះក៏បង្ហាញយ៉ាងច្បាស់នូវស្មារតីមហាសាមគ្គីជនជាតិទាំងមូល  ជាមួយនឹងខ្លឹមសារដ៏សម្បូរបែប រស់រវើក និងការបង្ហាញពីភាពទាក់ទាញ  បង្កប់ដោយវប្បធម៌ពិសេសរបស់ សហគមន៍ជនជាតិទាំង ៥៤ ទូទាំងប្រទេស”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញនិងថ្នាក់ដឹកនាំបក្សនិងរដ្ឋ បានប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីដល់ក្រុមនិងបុគ្គលចំនួន ៣៦ ក្នុងនោះមានវិទ្យុសម្លេងវៀតណាមចំពោះសមិទ្ធិផលលេចធ្លោក្នុងការរៀបចំ និងចូលរួមក្នុងការតាំងពិព័រណ៍នេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top