• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បារាំងមាននាយករដ្ឋមន្ត្រីថ្មី

ខុទ្ទកាល័យប្រធានាធិបតីបារាំង នាថ្ងៃទី ៥ ខែកញ្ញា បានឲ្យដឹងថា លោក Michel Barnier អតីតប្រធានគណៈប្រតិភូចរចា Brexit របស់សហភាពអឺរ៉ុបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ដោយបញ្ចប់ភាពជាប់គាំងរយៈពេល ២ ខែនៅក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតសភាបារាំង។

ថ្លែងនៅក្នុងពីធីស្បថចូលកាន់តំណែងនាថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីថ្មី លោក Michel Barnier បានឲ្យដឹងថា នយោបាយបារាំងស្ថិតក្នុងដំណាក់កាលដ៏លំបាក ហើយបានសន្យាធ្វើការផ្លាស់ប្តូរឲ្យស្របតាមបំណង់ប្រាថ្នារបស់ប្រជាជនបារាំង។ លោកបានគូសបញ្ជាក់ផងដែរថា បញ្ហាសំខាន់ៗនាពេលខាងមុខគឺការកែលម្អសេវាសាធារណៈ លើកកម្ពស់គុណភាពអប់រំ ពង្រឹងសន្តិសុខ ការគ្រប់គ្រងជនអន្តោប្រវេសន៍ ក៏ដូចជាការលើកកម្ពស់គុណភាពជីវិភាពរស់នៅ។

លោក Michel Barnier ។ រូបថត៖ Sud-Ouest

លោក Barnier កើតក្នុងឆ្នាំ ១៩៥១ គឺជាសមាជិកនៃគណបក្សសាធារណរដ្ឋតំណាងឱ្យក្រុមស្តាំនិយមប្រពៃណី។ លោកមានបទពិសោធន៍ ៤០ឆ្នាំក្នុងឆាកនយោបាយបារាំងនិងអឺរ៉ុប ដោយបានកាន់តំណែងជារដ្ឋមន្ត្រីផ្សេងៗគ្នាក្នុងប្រទេសបារាំង ដូចជា៖ រដ្ឋមន្ត្រីក្រសួងការបរទេស កសិកម្ម និងបរិស្ថាន។ លោកធ្លាប់កាន់តំណែងជាស្នងការអឺរ៉ុបចំនួនពីរដង និងជាទីប្រឹក្សាប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នៅឆ្នាំ ២០២១ លោក Barnier បានប្រកាសឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំង ប៉ុន្តែមិនទទួលបានការគាំទ្រគ្រប់គ្រាន់នៅក្នុងគណបក្សសាធារណរដ្ឋនោះទេ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top