• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បារាំងបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារលើដែនដីរុស្ស៊ី

ក្នុងបទសម្ភាសន៍ជាមួយកាសែត BBC របស់អង់គ្លេសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានបញ្ជាក់ថា បារាំងបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលជាជំនួយរបស់បារាំង ដើម្បីវាយប្រហារចូលទៅជ្រៅក្នុងដែនដីសហព័ន្ធរុស្ស៊ី។
មីស៊ីល Scalp ដែលបារាំងផ្តល់ឲ្យអ៊ុយក្រែន ។ រូបថត៖ AFP

ជាមួយនឹងការសម្រេចចិត្តនេះ បារាំងគឺជាប្រទេសលោកខាងលិចទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យកងទ័ពអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយប្រទេសទាំងនេះ ដើម្បីវាយឆ្មក់ចូលទៅជ្រៅក្នុងដែនរុស្ស៊ី ជំនួសឱ្យការកំណត់នៅក្នុងដែនដីអ៊ុយក្រែនដែលមានជម្លោះដូចពីមុន។ មីស៊ីល Scalp ដែលបារាំងផ្តល់ឲ្យអ៊ុយក្រែន មានសមត្ថភាពស្រដៀងនឹងមីស៊ីល Storm Shadow របស់អង់គ្លេស និងមានរយៈចម្ងាយអតិបរមាជាង ៥០០គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសបារាំង មិនបានបញ្ជាក់ថា តើអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលនេះ ឬអត់នោះទេ។

ក្រៅពីបញ្ជាក់ពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ដល់ដោយប្រទេសបារាំងដើម្បីវាយឆ្មក់លើដែនដីរុស្ស៊ី រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot ក៏បានអំពាវនាវឱ្យលោកខាងលិចមិនកំណត់ "បន្ទាត់ក្រហម" ក្នុងបញ្ហាជំនួយដល់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា បារាំងនឹងមិនបោះបង់ជម្រើសណាមួយក្នុងការគាំទ្រអ៊ុយក្រែននោះទេ ហើយនឹងរក្សាទស្សនៈ "បើកចំហ" ក្នុងការទទួលយកអ៊ុយក្រែនចូលជាសមាជិកប្លុកយោធានៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top