• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយាកាសវិនិយោគនៅទីក្រុង Da Nang មានភាពទាក់ទាញសម្រាប់វិនិយោគិនអាមេរិក

នារសៀលថ្ងៃទី ២៦ សីហា នៅទីក្រុង Da Nang ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានអញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង។
  លេខាគណៈកម្មាធិការបក្សទីក្រុង លោក Nguyen Van Quang បានទទួលជួបលោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ nhadan.com.vn)  

នៅទីនេះ លោកឯកអគ្គរដ្ឋទូត Marc Knapper បានវាយតម្លៃខ្ពស់ចំពោះទីក្រុង Da Nang ដែលបានបង្កើតបរិយាកាសវិនិយោគដ៏អំណោយផលសម្រាប់វិនិយោគិនអាមេរិក និងចែករំលែកគម្រោងវិនិយោគថ្មីៗ ព្រមទាំងគម្រោងវិនិយោគដែលកំពុងត្រូវបានអនុវត្តន៍នៅទីក្រុង Da Nang ផងដែរ។

យោងតាមលោក Marc Knapper វិនិយោគិនអាមេរិកជាច្រើននាក់បានមកទីក្រុង Da Nang ដើម្បីស្វែងរកឱកាសអាជីវកម្ម និងស្វែងរកព័ត៌មាន ក្នុងនោះ អង្គភាពអាជីវកម្ម Boeing របស់អាមេរិក មានបំណងចង់ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាមបន្ថែមទៀត រួមទាំងទីក្រុង Da Nang ដែលជាគោលដៅដ៏ប្រសើរ សម្រាប់ក្រុមហ៊ុន Boeing ធ្វើការវិនិយោគ ផលិតគ្រឿងបន្លាស់អាកាសចរណ៍។

រីឯខ្លួនវិញ លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានអះអាងថា ទីក្រុងតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មរបស់អាមេរិកក្នុងការធ្វើអាជីវកម្មក្នុងទីក្រុង ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់។ ថ្នាក់ដឹកនាំទីក្រុង Da Nang ជឿជាក់ថា តាមរយៈសមាគមធុរកិច្ចអាមេរិកនៅវៀតណាម អាជីវកម្មអាមេរិកកាន់តែច្រើនឡើងមកបណ្តាក់ទុននៅ Da Nang៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top