• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិមាណភ្ញៀវទៅកាន់ខេត្តទាំង៨នៅភូមិភាគពាយ័ព្យបើកទូលាយ និងទីក្រុងហូជីមិញបានកើនឡើងខ្ពស់

ក្នុងឆ្នាំ ២០២៣ ចំនួនភ្ញៀវទេសចរសរុបទៅកាន់ខេត្តចំនួន ៨ នៅភូមិភាគពាយ័ព្យបើកទូលាយ និងទីក្រុងហូជីមិញបានកើនឡើងដល់ ៦៩,២ លាននាក់ ស្មើនឹង ១០៥% នៃផែនការឆ្នាំ ២០២៣ កើនជិត ២៨% បើធៀបនឹងឆ្នាំ ២០២២; ស្រូបយកប្រហែល ៥៨% នៃចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣។
ផ្សព្វផ្សាយរូបភាព Sa Pa - Lao Cai ដល់មិត្តភក្តិទូទាំងប្រទេស។ រូបថត៖ baolaocai.vn

ប្រាក់ចំណូលសរុបពីទេសចរណ៍របស់ក្រុមសហការនេះ សម្រេចបានជាង ២០៥.០០០ ពាន់លានដុង (ជិត ៨,៥ពាន់លានដុល្លារអាមេរិក) ស្មើនឹង ១០២,៧% នៃផែនការឆ្នាំ។ នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសនៅក្នុងសន្និសីទបូកសរុបកម្មវិធីសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ការចងសម្ព័ន្ធទេសចរណ៍រវាងខេត្តចំនួន៨ ភូមិភាគពាយ័ព្យបើកទូលាយ និងទីក្រុងហូជីមិញឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែធ្នូ នៅទីក្រុង Sa Pa ខេត្ត Lao Cai។ តួលេខទាំងនេះបញ្ជាក់ពីប្រសិទ្ធភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិស័យទេសចរណ៍នៅក្នុងក្រុមសហការនេះ។

ដើម្បីបន្តជំរុញសកម្មភាពចងសម្ព័ន្ធសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍របស់ក្រុម ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ក្នុងសន្និសីទនេះ គណៈប្រតិភូបានឯកភាពថា នៅឆ្នាំ២០២៤ ក្រុមសហការគួរតែបន្តពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍។ ជាពិសេស ការកសាងមូលដ្ឋានទិន្នន័យជាតិ ប្រព័ន្ធទិន្នន័យទេសចរណ៍រួមគ្នា ក៏ដូចជាការកសាងគោលដៅប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top