• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្ទាប់ពីជំងឺរាតត្បាត COVID-19 វៀតណាមនឹងកាន់តែទាក់ទាញថែមទៀត

 នាថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២០ គេហទំព័រ Sputnik ជាភាសាវៀតណាម (sputniknews.com) បានចុះផ្សាយអត្ថបទ ត្រួត​ពិនិត្យប្រចាំសប្តាហ៍ “វៀតណាម លើសារព័ត៌មានបរទេស” របស់លោកស្រី Elena Nikulina ដែល​ជា​អ្នក​និពន្ធ​បញ្ហា​អាស៊ី​អាគ្នេយ៍ គណៈកម្មការភាសាវៀតណាម Sputnik។ 
 
អត្ថ​បទនេះបានសរសេរថា សារព័ត៌មានពិភពលោក​បន្ត​វិភាគ​អំពី​ជោគ​ជ័យ​របស់​វៀត​ណាម ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត COVID-19 និងជំហានដំបូងរបស់វៀតណាមលើមាគ៌ាឆ្ពោះទៅរកភាពរុងរឿងបន្ទាប់ ពីជំងឺរាត​ត្បាត។
 
យោងតាម​សារព័ត៌មាន Global News (កាណាដា) អ្នកផ្តល់ប្រឹក្សា​ដែល​ជួយ​ក្រុមហ៊ុន​បរទេស​ផ្លាស់​ប្តូរ​ទីតាំង​របស់​ខ្លួន​ទៅកាន់ប្រទេសផ្សេងទៀតបានអះអាងថា ជោគជ័យ​របស់​វៀត​ណាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាល​ដាល​នៃ​ COVID-19 បានបង្កើនជំនឿទុកចិត្តរបស់មជ្ឈដ្ឋានវិនិយោគិនបរទេសសម្រាប់ប្រទេសវៀត ណាម។ វៀតណាម​កំពុងកំណត់​ទីតាំងរបស់​ខ្លួនថា ជាកន្លែង​មាន​សុវត្ថិភាព​សម្រាប់​ធ្វើអាជីវកម្ម​ចាប់​យក​និង​ទាក់​ទាញ​តម្រូវ​ការសម្រាប់ផលប្រយោជន៍ពីក្រុមហ៊ុនផលិតអន្តរជាតិ ដែលកំពុងព្យាយាម​រកមធ្យោបាយ​ធ្វើពិពិធកម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន។
 
ចំណែកឯ Vietnam Briefing បានវាយតម្លៃថា៖ វៀតណាមបានទប់ស្កាត់នូវជំងឺរាតត្បាត COVID-19 និងបានដកចេញ​នូវវិធានការណ៍រក្សាគម្លាតសង្គម ក៏ដូចជាបើកទ្វារសេដ្ឋកិច្ចឡើងវិញ ដោយអនុញ្ញាតឱ្យ​អាជីវកម្ម​​អាចធ្វើ​ប្រតិបត្តិ​ការឡើងវិញ។ ធនាគារពិភពលោកក៏បានប្រកាសថា “សេដ្ឋកិច្ច​របស់​វៀត​ណាម មាន​ភាព​រឹង​មាំ​គ្រប់គ្រាន់ ហើយប្រទេសនេះត្រូវបានគាំទ្រដោយកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរីជាច្រើន និងលក្ខខណ្ឌ​អំណោយ​ផលនៅលើទីផ្សារការងារ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top