ព្រឹត្តិការណ៍នេះត្រូវបាន Collectif Vietnam Dioxine និងបណ្តាសហគមន៍សាមគ្គីភាពជាមួយជនរងគ្រោះនៃការពុលអាណានិគម (DSAVEC)
បានសម្របសម្រួលរៀបចំឡើង។
នៅក្នុងការដង្ហែក្បួន វាគ្មិន និងតំណាងមកពីអង្គការសង្គម បរិស្ថាន
និងសុខាភិបាលផ្សេងៗបានសង្កត់ធ្ងន់លើផលប៉ះពាល់រយៈពេលវែងនៃសារធាតុពុលទៅលើសុខភាពមនុស្ស
និងបរិស្ថាន។
អ្នកចូលរួមបានសម្តែងសាមគ្គីភាពជាមួយសហគមន៍ដែលរងផលប៉ះពាល់ដោយសារធាតុពុលពណ៌លឿងទុំ
និងថ្នាំសម្លាប់សត្វល្អិត chlordecone ហើយបានអំពាវនាវ
ឱ្យបន្តខិតខំប្រឹងប្រែងដើម្បីជួយដល់ជនរងគ្រោះ កាត់បន្ថយផលវិបាកនៃការបំពុល
និងជំរុញដំណោះស្រាយដើម្បីទប់ស្កាត់គ្រោះមហន្តរាយបរិស្ថានស្រដៀងគ្នានាពេលអនាគត។
ការដង្ហែក្បួននេះបានធ្វើឡើងក្នុងបរិបទនៃការវិវឌ្ឍផ្នែកតុលាការដ៏សំខាន់ពីរ។ តាមនោះ នៅថ្ងៃទី១៦ ខែមិថុនា តុលាការបារាំងបានពិចារណាលើបណ្តឹងឧទ្ធរណ៍របស់លោកស្រី ត្រឹន តូ ង៉ា ប្រឆាំងនឹងក្រុមហ៊ុនដែលផលិត ឬជួញដូរសារធាតុពុលពណ៌លឿងទុំ។ បន្ទាប់ពីនេះ នៅថ្ងៃទី២២ ខែមិថុនា) តុលាការឧទ្ធរណ៍ទីក្រុងប៉ារីសត្រូវបានរំពឹងថា នឹងសម្រេច លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តផ្អាកការស៊ើបអង្កេតក្នុងសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងការបំពុលសារធាតុ Chlordecone៕





