• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

ក្នុងពេលជាមួយគ្នានេះ ស្នើឲ្យភាគីទាំងពីរ សម្របសម្រួលការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងវៀតណាម-កម្ពុជាដល់យុវជនជំនាន់ក្រោយ។ ដោយកោតសរសើរយ៉ាងខ្លាំងចំពោះការវិវឌ្ឍវិជ្ជមានថ្មីៗក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលព្រមព្រៀងគ្នាលើបទឈប់បាញ់ និងវិធានការដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែន ក៏ដូចជា គាំទ្រភាគីនានាក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

ចំពោះខ្លួនវិញ លោកជំទាវឯកអគ្គរដ្ឋទូតកម្ពុជា   ជា គឹមថា បានបញ្ជាក់ថា មិត្តភាពរវាងប្រទេសទាំងពីរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរកសាងនិងពូនជ្រុំ។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការជម្រុញកិច្ចសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top