នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)
ក្នុងពេលជាមួយគ្នានេះ ស្នើឲ្យភាគីទាំងពីរ សម្របសម្រួលការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងវៀតណាម-កម្ពុជាដល់យុវជនជំនាន់ក្រោយ។ ដោយកោតសរសើរយ៉ាងខ្លាំងចំពោះការវិវឌ្ឍវិជ្ជមានថ្មីៗក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសរួមដែលព្រមព្រៀងគ្នាលើបទឈប់បាញ់ និងវិធានការដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែន ក៏ដូចជា គាំទ្រភាគីនានាក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
ចំពោះខ្លួនវិញ លោកជំទាវឯកអគ្គរដ្ឋទូតកម្ពុជា ជា គឹមថា បានបញ្ជាក់ថា មិត្តភាពរវាងប្រទេសទាំងពីរគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរកសាងនិងពូនជ្រុំ។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការជម្រុញកិច្ចសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕