• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា

ទិដ្ឋភាពនៃជំនួប (រូបថត៖  VGP/Nhat Bac)
 

នាយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីគុយបាលោក Manuel Marrero Cruz ដោយពិភាក្សាអំពីទិសដៅនិងវិធានការដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការជាពិសេសលើគ្រប់ជ្រុងជ្រោយនិងអាចជឿទុកចិត្តបានរវាងបក្សទាំងពីរ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងប្រទេសនីមួយៗ និងលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្គត់ផ្គង់និងផលិតវ៉ាក់សាំង។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព បញ្ជាណែនាំឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មាន ជំនាញវិជ្ជាជីវៈជាបន្ទាន់ក៏ដូចជាសម្របសម្រួលជំហានចាំបាច់ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩ របស់គុយបាសម្រាប់វៀតណាម។

ភាគីទាំងពីរបានសន្យាថា នឹងបន្តសម្របសម្រួលនិងគាំទ្រគ្នាយ៉ាងជិតស្និទ្ធនៅឯអង្គការអន្តរជាតិនិងវេទិកាពហុភាគី។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ទោះបីជាចម្ងាយភូមិសាស្ត្រនៅឆ្ងាយក៏ដោយ ក៏វៀតណាមតែងតែនៅក្បែរនិងគាំទ្រគុយបាគ្រប់កាលៈទេសៈ។ លោកនាយករដ្ឋមន្រ្តីក៏បានបង្ហាញជំហរខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រយ៉ាងខ្លាំងដល់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលស្នើឱ្យបញ្ចប់ គោលនយោបាយហ៊ុំព័ទ្ធនិងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសគុយបា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

ក្រោយរយៈពេលមួយឆ្នាំចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើនទំនាក់ទំនងការទូតទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំសហគ្រាសអាមេរិកបានផ្តល់មតិវិជ្ជមានជាច្រើន។

Top