• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តពង្រីកតួនាទីស្នូលនៃកិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មី

នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេសមជ្ឈឹមបានរៀបចំសន្និសីទបូកសរុបការងារកិច្ចការបរទេសឆ្នាំ ២០២១ និងអនុវត្តន៍ភារកិច្ចការងារកិច្ចការបរទេសប្រជាជនឆ្នាំ ២០២២។
  សន្និសីទបូកសរុបការងារកិច្ចការបរទេសឆ្នាំ ២០២១ និងអនុវត្តន៍ភារកិច្ចការងារកិច្ចការបរទេសប្រជាជនឆ្នាំ ២០២២ (រូបថត៖ VOV)  

របាយការណ៍បូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ ២០២១ បានចែងច្បាស់ថា៖ ក្នុងឆ្នាំ ២០២១ ស្ថានការណ៍ពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាច្រើន ដែលជះឥទ្ធិពលយ៉ាងធំធេងដល់បរិយាកាសសន្តិសុខ ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាជន។ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចបានកើនឡើង បញ្ហាសន្តិសុខក្រៅព្រៃណីដូចជាសន្តិសុខតាមអ៊ីនធឺណិត ការធ្វើចំណាកស្រុក ភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកាន់តែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេសគឺជំងឺរាតត្បាតកូវីដ ១៩។ ក្នុងបរិបទនេះ ការងារការទូតប្រជាជនត្រូវបានជំរុញខ្លាំងដោយឥតឈប់ឈរ ជួយសម្រួលដល់ការទូតបក្ស និងការទូររដ្ឋសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសគឺការទូតសុខាភិបាល និងការទូតវ៉ាក់សាំង រួមចំណែកជាវិជ្ជមានដល់ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងការស្ដារសេដ្ឋកិច្ច សង្គមឡើងវិញ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទនោះ បណ្ដាអង្គការប្រជាជនបានខិតខំប្រឹងប្រែងជាច្រើនក្នុងសកម្មភាពក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងឆ្នាំ ២០២២ យើងបន្តអនុវត្តន៍ជាមួយដៃគូជាក់ស្ដែង ដោយបង្ហាញយ៉ាងច្បាស់លាស់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យសេរីភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ព្រមទាំងជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកសកម្មប្រកបដោយមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ហើយដោះស្រាយឱ្យបានត្រឹមត្រូវនូវទំនាក់ទំនងរវាងឯករាជ្យ ម្ចាស់ការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ។  ចំពោះប្រទេសអភិវឌ្ឍន៍ យើងត្រូវធ្វើឱ្យប្រទេសមិត្តយល់ដឹងពីយើងឱ្យកាន់តែច្បាស់លាស់ ទាញយកការគាំទ្រពីប្រទេសមិត្តក្នុងបញ្ហាដែលយើងមានផលប្រយោជន៍ ដូចជាអធិបតេយ្យភាព និងសន្តិសុខ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ចំពោះមិត្តភក្តិប្រពៃណីវិញ យើងត្រូវបង្ហាញជាប្រទេសស្មោះត្រង់ហើយត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ សាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកផងដែរ”។

កិច្ចការបរទេសចាំបាច់ត្រូវពង្រីកតួនាទីស្នូល សម្របសម្រួលយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភកិច្ចការបរទេសបក្ស និងការទូតរដ្ឋប្រកបដោយប្រសិទ្ធភាព ព្រមទាំងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលមាគ៌ាកិច្ចការបរទេស តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៣ របស់បក្ស និងសារាចររបស់គណៈលេខាស្ដីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេសប្រជាជនក្នុងស្ថានការណ៍ថ្មីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top