• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តផ្លាស់ប្តូរថ្មីកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន

នាព្រឹកមិញថ្ងៃទី១០ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី១០។

ទិដ្ឋភាពនៃសន្និសីទកាសែតនេះ។ រូបថត៖ VNA

ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមីនា នៅខេត្តក្វាងនិញ (វៀតណាម) និងតំបន់ស្វយ័តក្វាងស៊ី (ចិន) ដោយមានគោល បំណងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ពង្រឹងមិត្តភាព និងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងកងទ័ពវៀតណាមនិងចិន រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងក្របខ័ណ្ឌនៃការជួបប្រាស្រ័យលើកទី១០ កងទ័ពជើងទឹកវៀតណាមបានបញ្ជូនកងនាវាចំនួនពីរគ្រឿង លេខ ០១៥ ត្រឹន ហឹង ដាវ និងលេខ ០១២ លីថៃតូ ក្រោមការគ្រប់គ្រងរបស់កងពលតូចលេខ១៦២ (តំបន់កងទ័ពជើងទឹកលេខ៤) ដើម្បីចូលរួមក្នុងការល្បាតរួមគ្នា និងការហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកចិន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងអង្គការ FAO ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយចីរភាព

វៀតណាមនិងអង្គការ FAO ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី១៤ ខែមេសា (ម៉ោងក្នុងស្រុក) នៅទីក្រុងរ៉ូម ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញជួបជាមួយលោក ក្វា ដុងយូ (Qu Dongyu) អគ្គនាយកអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់សាធារណរដ្ឋអ៊ីតាលី។

Top