• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តដំណាក់កាលបន្ថែមទៀតសម្រាប់ការផ្តល់អាជ្ញាប័ណ្ណបន្ទាន់លើវ៉ាក់សាំង Nanocovax

ជាមួយគ្នានេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ក៏បានស្នើឲ្យសហគ្រាសបន្តបំពេញបន្ថែមនិងបញ្ជាក់ខ្លឹមសារមួយចំនួន រាយការណ៍ជូនក្រុមប្រឹក្សាក្រមសីលធម៌និងក្រុមប្រឹក្សាពិគ្រោះយោបល់បន្តពិនិត្យនិងវាយតម្លៃដើម្បីអាចចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរក្នុងករណីចាំបាច់។

វ៉ាក់សាំងការពារកូវីដ ១៩ Nano Covax របស់វៀតណាម (ប្រភព៖ VGP)



នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១ ក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរឱសថនិងរូបធាតុឱសថបានឲ្យដឹងថា ក្រុមប្រឹក្សាបានរួមជាមួយថ្នាក់ដឹកនាំមន្ទីរនិងទីភ្នាក់ងារពាក់ព័ន្ធនៃក្រសួងសុខាភិបាលនិងតំណាងក្រុមប្រឹក្សាសីលធម៌ក្នុងការស្រាវជ្រាវជាតិជីវវេជ្ជសាស្ត្រជាតិ អ្នកជំនាញវាយតម្លៃនៃអនុគណៈកម្មការនានា បានបើកកិច្ចប្រជុំគ្នា ដើម្បីពិចារណាលើការស្នើសុំវិញ្ញាបនបត្រចុះបញ្ជីការចរាចរវ៉ាក់សាំង Nanocovax ដោយក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យាជីវសាស្រ្ត Nanogen ចុះបញ្ជីនិងផលិត។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់បានកត់សម្គាល់លទ្ធផលដែលទទួលបានសម្រាប់ការស្នើសុំវិញ្ញាបនប័ត្រចុះបញ្ជីចរាចរវ៉ាក់សាំង Nanocovax ដែលត្រូវបានអនុគណៈកម្មការជំនាញពិនិត្យវាយតម្លៃ និងទទួលយកដោយក្រុមប្រឹក្សាសីលធម៌។ ជាមួយគ្នានេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ក៏បានស្នើឲ្យសហគ្រាស បន្តបំពេញបន្ថែមនិងបញ្ជាក់ខ្លឹមសារមួយចំនួន រាយការណ៍ជូនក្រុមប្រឹក្សាក្រមសីលធម៌និងក្រុមប្រឹក្សាពិគ្រោះយោបល់បន្តពិនិត្យនិងវាយតម្លៃដើម្បីអាចចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរក្នុងករណីចាំបាច់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top