• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម”

នារសៀលថ្ងៃទី២០ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយសមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN)


នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចែករំលែកនិងសម្ដែងការដឹងគុណចំពោះអ្នកដែលបានចូលរួមតស៊ូការពារប្រទេសជាតិប៉ុន្តែទទួល​រង​នូវការឈឺចាប់ជាច្រើនដោយសារធាតុគីមីពុល។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងនិងស្មារតីសាមគ្គីភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំរបស់សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ /​dioxin​ គ្រប់ជាន់ថ្នាក់ ដែលបានបង្ហាញនូវតួនាទី និងការទទួលខុសត្រូវរបស់សមាគម៍ក្នុងការការពារសិទ្ធិនិងផលប្រយោជ៍ដ៏ស្របច្បាប់ ក៏ដូចជាក្នុងការជួយឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំផងដែរ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការងារគៀងគរប្រភពធនធានសង្គមនានាសម្រាប់ថែទាំ ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ដោយចាត់ទុកនេះជាភារកិច្ចស្នូលនិងជាប្រចាំរបស់សមាគមន៍គ្រប់ជាន់ថ្នាក់។ បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុល ពណ៌លឿងទុកនៅវៀតណាម” ដែលបានបំផុសឡើងដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម ហើយលើកទឹកចិត្តសង្គមទាំងមូលរួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ពណ៌លឿងទុំ ដែលដំបូងបង្អស់គឺថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំក្នុងបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នាពេលខាង

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top