ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម
លោក Vuong Dinh Hue នាថ្ងៃទី១៥ ខែតុលា ប្រធាន Duma
ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich
Volodin បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ តុលា ។
ឆ្លើយសំនួររបស់សារព័ត៌មាននាឱកាសនេះ
អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen
Manh Tien បានចាត់ទុកថា
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម
និងសភា Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី
ជាពិសេសការពង្រឹងទំនុកចិត្តនយោបាយ និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម
ព្រមទាំងបង្ហាញពីការគោរពរបស់ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីចំពោះវៀតណាម
និងជាការគូសបញ្ជាក់យ៉ាងសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម
និងសហព័ន្ធរុស្ស៊ី។
យោងតាមលោក Nguyen
Manh Tien ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ ប្រធាន Duma
ជាតិរុស្ស៊ីលោក Volodin នឹងចូលរួមសម័យប្រជុំលើកទី
២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា
ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។
យន្តការគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា គឺជាគំរូខ្ពស់បំផុត និងជាគំរូដំបូងនៃកិច្ចសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាម
និងស្ថាប័ននីតិប្បញ្ញត្តិបរទេស ដែលដឹកនាំដោយប្រធានរដ្ឋសភាវៀតណាម និងប្រធានសភា Duma
ជាតិរុស្ស៊ី៕





