• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តកសាងកងទ័ពស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ចំពោះបក្ស រដ្ឋ និងប្រជាជន

នាព្រឹកថ្ងៃទី ១៧ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំសន្និបាតនៃគណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០២០-២០២៥។ អញ្ជើញចូលរួមសន្និបាតនេះ មានវត្តមាន ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំមួយចំនួនទៀត។
 

អគ្គលេខាបក្ស លោក Nguyen Phu Trong


អញ្ជើញថ្លែងនៅក្នុងសន្និបាតនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះគណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០១៥-២០២០  ដោយសម្រេចបានជោគជ័យនូវរាល់ភារកិច្ច ដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន ពោលគឺតែងតែសាមគ្គីគ្នា មានការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតជាច្រើន ដឹកនាំកងទ័ពទាំងមូលអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី ១០ និងរាល់គោលដៅ គោលការណ៍ដ៏ធំៗ ស្ដីពីយោធាការពារជាតិ ដែលមហាសន្និបាតទូទាំងប្រទេសលើកទី ១២ បានដាក់ចេញ។
 

គណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០១៥-២០២០


អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការយោធាមជ្ឈឹម អាណត្តិថ្មី ចាំបាច់ត្រូវយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីភរកិច្ចរបស់ខ្លួនបន្តប្រកាន់យ៉ាងខ្ជាប់សាមគីភាព ឯកភាពខ្ពស់ រក្សាយ៉ាងរឹងមាំនូវគោលការណ៍ មានរចនាបទដឹកនាំបែបវិទ្យាសាស្ត្រប្រជាធិបតេយ្យ កសាងកងទ័ពស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិចំពោះបក្ស រដ្ឋ និងប្រជាជន ជាពិសេសគឺកសាងបក្សភាគកងទ័ពស្អាតស្អំ ខ្លាំងមាំមួន ជាគំរូឆ្នើម ក៏ដូចជាដឹកនាំកងទ័ពទាំងមូលអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់ភារកិច្ចដែលបានប្រគល់ជូនផងដែរ។ នាព្រឹកថ្ងៃដដែលសម័យប្រជុំលើកដំបូងនៃគណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០២០ - ២០២៥ បានបើកជាផ្លូវការផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top