• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសនៅឈូងសមុទ្រពែក្សធ្វើសមយុទ្ធរួម


 កងកម្លាំងនៃបណ្តាប្រទេសឈូងសមុទ្រពែក្ស បានចាប់ផ្តើមអនុវត្តការធ្វើសមយុទ្ធយោធារួមដែលហៅថា « Peninsula Shield» នៅអារ៉ាប៊ីសាអូឌីត
 

 នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កងកម្លាំងនៃបណ្តាប្រទេសឈូងសមុទ្រពែក្ស បាន​ចាប់​ផ្តើម​អនុវត្ត​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម ដែលហៅថា « Peninsula ​Shield» នៅ អារ៉ាប៊ីសាអូឌី​ត។​ ការធ្វើ​សមយុទ្ធ​ខាង​លើបាន​អូស​បន្លាយ​ក្នុងរយៈ​ពេល ២ សប្តាហ៍ ហើយចែកជា​ដំណាក់កាលចំនួន៤ ក្នុ​ងនោះ​ មានដំណាក់​កាល​ប្រមូល​ផ្តុំកង​កម្លាំង​បណ្តាប្រទេស​ រួមទាំងមានបទបង្រៀ​នហ្វឹកហ្វឺនក្នុងការ​បញ្ជាប្រ​យុទ្ធ និង​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​ៗ​ជាដើម​។
 
មេបញ្ជាកា​រធ្វើសមយុទ្ធ លោក Abdullah Bin Saeed Al Qahtani បានឲ្យដឹងថា សកម្មភាព​ធ្វើ​សមយុទ្ធ​នេះ​ក៏រួម​មាន​ស្ថានភាពប្រកា​សក្លែងក្លាយក្នុងការប្រយុទ្ធដែរគឺសំដៅបង្កើនសមត្ថភាពប្រយុទ្ធ​របស់​កងកម្លាំងនានា​ផងដែរ។​ ការធ្វើសមយុទ្ធ​នេះគឺជាសកម្មភាព​មួយក្នុង​ចំណោម​សកម្មភាព​ធ្វើសម​យុទ្ធ​យោធា​មាន​ទ្រង់​ទ្រាយ​ធំបំផុត​នៅក្នុង​តំបន់ ដោយគិតពីចំនួនទាហា​ន ចំនួនប្រទេសចូ​ល​រួម និងគុណភាព​នៃអាវុធ​គ្រប់​ប្រភេទ​ទៀត​ផង​៕ ​

 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

អស់រយៈពេលជិតមួយសប្តាហ៍មកហើយ តំបន់ភាគកណ្តាលបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជាពិសេសទឹកជំនន់ធំៗ រួមផ្សំជាមួយនឹងជំនោរខ្ពស់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតយ៉ាងទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងបណ្តាខេត្ត Gia Lai, Dak Lak, Lam Dong និង Khanh Hoa។

Top