• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាញផ្សព្វផ្សាយឥណ្ឌារំពឹងថាវៀតណាមនឹងចូលរួមចំណែក​ដ៏វិជ្ជមានក្នុងក្រុម​ប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ​


 តំណាងប្រទេសនានាជូនពរវៀតណាមដែលជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (រូបថតៈ TTXVN)
 

 ដោយ​ទទួលបានសម្លេងគាំទ្រសឹងតែដាច់ខាត ពោលគឺ ១៩២/១៩៣ សម្លេងនោះ  វៀត​ណាម​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិ​សុខនៃអង្គការសហប្រជាជា​តិ ក្នុងនាមជា​ប្រទេស​តំណាង​តែមួយ​គត់​ សម្រាប់ក្រុមប្រទេសអាស៊ី​ - ប៉ាស៊ីហ្វិក។
 
លើ​គេហទំព័រ​ IANS របស់ឥណ្ឌា នាថ្ងៃទី ៨ ខែមិថុនាបានបញ្ជាក់ថា ក្នុងតួនាទីថ្មី វៀតណាមអាច​រួមចំណែក​ក្នុងការ​ដោះស្រាយ​នូវបញ្ហានៅសេសសល្យរបស់ភ្នាក់ងារ ដែ​លមានអំណាចបំផុតនេះ ដែលកំពុងជាប់គាំ​ង ដោយ​សារ​តែប​ញ្ហាសំ​ខាន់ៗជាច្រើន ដូចជា​: បញ្ហាស៊ីរី យេម៉ែននិងវេណេហ្ស៊ុយអេឡា​ជាដើម​។
 
ទំព័រ IANS នេះបានដកស្រងមតិរបស់អនុរដ្ឋមន្ត្រីការបរទេស ឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្ម​តំណាង​វៀត​ណាម​ប្រចាំអង្គការសហប្រជាជាតិ លោក Dang ​Dinh Quy ដែលថ្លែងជាមួយអ្នកយក​ព័ត៍មាន ក្រោយ​ពី​ការបោះឆ្នោតថា: ​ការដែលវៀតណាមបានជាប់ឆ្នោតជាសមា​ជិកមិនអចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​នោះ បា​នបញ្ជាក់ឲ្យឃើញថា រាល់គោលការ​ណ៍នៃឯករាជ្យភាពនិ​ងកិច្ចសហប្រតិប​ត្តិការដែល​កំពុង​ជំរុញ​ គោលនយោបាយកិច្ចការបរទេសរ​បស់វៀតណាម។ វៀតណាមនឹងខិតខំ មិនត្រឹ​មតែ​ ដោះស្រាយ​បញ្ហា​ប្រឈម​ជាប្រពៃណីប៉ុណ្ណោះទេ ​ថែមទាំងដោះស្រាយបញ្ហាប្រឈមដែលមិន​មែនជាប្រ​ពៃណី​ដែល​កំពុង​កើត​មាន​ឡើង​​ចំពោះសន្តិសុខអន្តរជាតិទៀ​តផង​។
 
ក្នុងនាមជាប្រទេសមួយដែលចេញពីសង្រ្គាមជាច្រើនទសវត្សមក តាមរយៈបទពិសោធន៍របស់ខ្លួន វៀត​ណាម​នឹង​រួម​ចំណែកដល់ក្រុមប្រឹក្សាសន្តិសុខ ​ក្នុងការស្ថាបនាឡើងវិញ ជាពិ​សេសក្នុងការ​គ្រប់គ្រង​មីន​បាន​បណ្តាល​ឱ្យមាន​ការស្លាប់​ជាច្រើនករណីនៅក្នុងតំបន់ផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

 Glorious Ashes  តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

" Glorious Ashes " តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ ២០២៤

" Glorious Ashes " ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាជាតិជាខ្សែភាពយន្តតំណាងឱ្យ វៀតណាមចូលរួមពានរង្វាន់ប្រភេទភាពយន្តអន្តរជាតិនៅឯកម្មវិធី Oscar លើកទី ៩៦ ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

Top