• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាមួយ UNDP

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ។
  ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងភាគិទាំងពីរ។ (រូបថត៖ Van Diep/TTXVN)  

ថ្លែងមតិនៅក្នុងពិធីនេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ UNDP ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅលើពិភពលោក និងនៅវៀតណាម ជាពិសេសលើវិស័យអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាព ការងារបណ្តុះបណ្តាលកម្មាភិបាល បង្កើនតួនាទីរបស់ថ្នាក់ដឹកនាំជាស្ត្រីក្នុងប្រព័ន្ធនយោបាយវៀតណាម។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសហប្រតិបត្តិការជាមួយ UNDP នឹងរួមចំណែកក្នុងការចែករំលែកចំណេះដឹង និងបច្ចេកទេសរបស់ UNDP ជាមួយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ តាមនោះ បង្កើនសមត្ថភាពបណ្តុះបណ្តាលកម្មាភិបាលសម្រាប់បណ្ឌិត្យសភា រួមចំណែកលើកកម្ពស់គុណភាពកម្មាភិបាលយុទ្ធសាស្ត្រ បម្រើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងដំណាក់កាលខាងមុខ។

រីឯខ្លួនវិញ លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមបានអះអាងថា UNDP នឹងខិតខំប្រឹងប្រែងចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលវៀតណាម ដំណាក់កាល ២០២២-២០២៦។ កម្មវិធីជាតិវៀតណាម - UNDP ដំណាក់កាល ២០២២-២០២៦ រួមមានវិស័យសំខាន់ៗជាច្រើនដូចជា៖ ការផ្លាស់ប្តូរសេដ្ឋកិច្ច ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បង្កើនសមត្ថភាពឆ្លើយតបនឹងគ្រោះធម្មជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top