• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។
 

រាល់ការឃោសនា ការផ្សព្វផ្សាយក្រោមគ្រប់រូបភាព អំពីខ្លឹមសារនានាដែលផ្ទុយ ទៅនឹងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិនោះ សុទ្ធតែជាមោឃៈ មិនអាចផ្លាស់ ប្ដូរការពិតអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាការពិតជាក់ស្ដែងអំពីបញ្ហា សមុទ្រខាងកើតបានឡើយ។

នៅសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី៨ ខែមេសា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានប្រកាសថា រាល់ការឃោសនា ការផ្សព្វផ្សាយក្រោមគ្រប់រូបភាព អំពីខ្លឹមសារនានាដែលផ្ទុយទៅនឹងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិនោះ សុទ្ធតែជាមោឃៈ មិនអាចផ្លាស់ប្ដូរការពិតអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាការពិតជាក់ស្ដែងអំពីបញ្ហាសមុទ្រខាងកើតបានឡើយ។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការដែលយីហោអន្តរជាតិមួយចំនួនដូចជា H&M Gucci ឬក៏ Channel យល់ព្រមកែប្រែផែនទីលើគេហទំព័ររបស់ពួកគេតាមសំណើររបស់ប្រទេសចិននោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

“រាល់ការឃោសនា ការផ្សព្វផ្សាយក្រោមគ្រប់រូបភាព អំពីខ្លឹមសារនានាដែលផ្ទុយទៅនឹងប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិនោះ សុទ្ធតែជាមោឃៈ មិនអាចផ្លាស់ប្ដូរការពិតអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាការពិតជាក់ស្ដែងអំពីបញ្ហាសមុទ្រខាងកើតបានឡើយ។ វៀតណាមតម្រូវឲ្យបណ្ដាសហគ្រាសគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមចំពោះតំបន់សមុទ្រពាក់ព័ន្ធនានា នៅសមុទ្រខាងកើត ផងដែរ”។

ទាក់ទិននឹងទស្សនៈរបស់វៀតណាមចំពោះការដែលប្រទេសនានា រួមមានអាមេរិកនិងប្រទេសសមាជិកមួយចំនួននៃសហភាពអឺរ៉ុប កំពុងចង់បង្កើនសកម្មភាពយាមល្បាតនៅ  សមុទ្រខាងកើតលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ «សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសនានាក្នុងតំបន់ និងនៅលើពិភពលោក។ ការគោរពតាមសណ្តាប់ធ្នាប់អន្តរជាតិនៅលើសមុទ្រ និងការអនុវត្តដោយសុឆន្ទៈ ពេញលេញ និងមានទំនួលខុសនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺមានសារៈសំខាន់ក្នុងការអនុវត្តជាក់ស្តែង។ វៀតណាមអំពាវនាវដល់បណ្តាប្រទេសឱ្យរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត គោរពតាមច្បាប់អន្តរជាតិ UNCLOS ឆ្នាំ១៩៨២ ព្រមទាំងគោរពយ៉ាងមឹងម៉ាត់នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជាពិសេសគឺកាតព្វកិច្ចអត់ធ្មត់ មិនធ្វើអោយស្មុគស្មាញដល់ស្ថានភាព ដើម្បីបង្កលក្ខណៈអំណោយផលដល់ការចរចាស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពផងដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កងទ័ពវៀតណាមចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅរុស្ស៊ី

កងទ័ពវៀតណាមចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅរុស្ស៊ី

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលានាយទាហានទ័ពជើងគោកលេខ ១ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានប្រគល់ភារកិច្ច និងលើកទឹកចិត្តកងកម្លាំងនៃកងទ័ពប្រជាជន វៀតណាម ដែលអញ្ជើញចូលរួមពិធីព្យុហយាត្រាដើម្បីអបអរសាទរខួប លើកទី ៨០ ទិវាជ័យជំនះនៃសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅសហព័ន្ធរុស្ស៊ី (១៩៤៥ - ២០២៥)។

Top