
បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងនិងក្រៅប្រទេស
កម្មវិធីសម្ដែងសិល្បៈ ដោយប្រធានបទ៖ "ខែកញ្ញា - ពន្លឺព្រះអាទិត្យក្នុងរដូវស្លឹកឈើជ្រុះ" បានប្រារព្ធឡើងនៅថ្ងៃទី៣ ខែកញ្ញានៅរោងមហោស្រពហាណូយ។ នេះជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអបអរសាទរខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម និងឆ្ពោះទៅខួបលើកទី ៦0 បង្កើតសមាគមតន្ត្រីតន្រ្តីករវៀតណាម។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចម្រៀង តន្រ្តីករ និងទស្សនិកជនជាច្រើនកុះករចូលរួម។ បណ្ដាសិល្បករ និងអ្នកចម្រៀងបានសម្ដែងបទចម្រៀង ល្បីល្បាញរបស់តន្រ្តីករកំពូលនានា។
នៅទីក្រុងវៀងចន្ទ( ប្រទេសឡាវ) នាថ្ងៃទី៣ ខែកញ្ញា បានប្រព្រឹត្តទៅកម្មវិធីសម្តែងសិល្បៈមួយ ដោយកងយោធភូមិភាគ ទី៧ របស់កងទ័ពប្រជាជនវៀតណាម។ នេះគឺជាផ្នែកមួយ នៃបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ឆ្នាំនៃទិវាឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧) និងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ, ឡាវ-វៀតណាម ឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម