• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ញវន្តវៀតណាមនៅស្វីសទន្ទឹងរង់ចាំដំណើរទស្សកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ទីក្រុង Davos នឹងជាកម្លាំងចលករក្នុងការស្វែងរកដំណោះស្រាយ ដើម្បីជួយលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅវៀតណាម។
លោកបណ្ឌិត Luu Vinh Toan ប្រធានផ្នែកភាសាធម្មជាតិ (NLP) នៅ Move Digital AG ។ រូបថត៖ លោក ហៀន/Vietnam+

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស។ ក្នុងឱកាសនេះ បញ្ញវន្តវៀតណាមជាច្រើន ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសស្វីសបានឲ្យដឹងថា ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហា ដែលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានពិភាក្សានៅក្នុងកិច្ចប្រជុំ។ លោកស្រី Teresa Lien Freiburghaus ដែលកំពុងបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តន៍ និងសិល្បៈនៅភាគពាយ័ព្យប្រទេសស្វីស មានគោលបំណងថាវៀតណាមពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលក្នុងការបង្រៀន ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទៅកាន់ទីក្រុង Davos នឹងជាកម្លាំងចលករក្នុងការស្វែងរកដំណោះស្រាយ ដើម្បីជួយលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅវៀតណាម។

ទន្ទឹមនឹងនោះ លោកបណ្ឌិត Luu Vinh Toan ប្រធានផ្នែកភាសាធម្មជាតិ (NLP) នៅ ក្រុមហ៊ុន Move Digital AG នៅទីក្រុង Zurich បានចាត់ទុកថា ការចូលរួមកិច្ចប្រជុំ Davos គឺជាឱកាសសម្រាប់វៀតណាមទាញយកផលប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាក្នុងបណ្តាប្រទេសនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ យោងតាមលោកបណ្ឌិត Luu Vinh Toan បានឲ្យដឹងថា ក្រុមបញ្ញវន្តវៀតណាមនៅបរទេសមានបទពិសោធន៍ជាច្រើនធ្វើការក្នុងសម្ព័ន្ធក្រុមហ៊ុនធំៗ ហើយត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍខ្សែសង្វាក់បច្ចេកវិទ្យាថ្មីនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top