នៅក្នុងសុន្ទរកថាបើកសន្និសីទ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានចាត់ទុកថា សន្និសីទនេះមិនត្រឹមតែដើម្បីបូកសរុបសកម្មភាពក្នុងមួយអាណត្តិរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីវាយតម្លៃយ៉ាងពេញលេញអំពីតួនាទី និងឋានៈរបស់ស្ថាប័នតំណាងប្រជាជនមូលដ្ឋាន ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិទៀតផង។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖
«បក្ស និងរដ្ឋបានចេញផ្សាយ និងអនុវត្តគោលនយោបាយយុទ្ធសាស្ត្រជាច្រើន ស្តីពីការកែទម្រង់គំរូកំណើន ការផ្លាស់ប្តូរឌីជីថលជាតិ ការកែទម្រង់ក្បាលម៉ាស៊ីន វិមជ្ឈការ វិសហមជ្ឈការ និងការរៀបចំក្បាល់ម៉ាស៊ីនរដ្ឋបាលឡើងវិញ។ នៅក្នុងបរិបទនេះ ក្រោមការដឹកនាំគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា; ការណែនាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការបក្សមូលដ្ឋាន ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ បានខិតខំជំនះលើការលំបាក និងបន្តបញ្ជាក់ពីតួនាទីរបស់ស្ថាប័នអំណាចរដ្ឋនៅថ្នាក់មូលដ្ឋាន តំណាងឱ្យឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិជាម្ចាស់របស់ប្រជាជន»៕






