• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី (Vietnam - Asia DX Summit) ឆ្នាំ ២០២៦បានបើកសម័យប្រជុំពេញអង្គដោយប្រធានបទ «ការបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនពីរខ្ទង់»។
វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី (Vietnam - Asia DX Summit) ឆ្នាំ ២០២៦បានបើកជាផ្លូវការ។ រូបថត៖ Vietnam+

វេទិកានេះបានប្រមូលផ្តុំប្រតិភូជាង ២.០០០ នាក់ មកពីសេដ្ឋកិច្ចចំនួន ១២ និងខេត្ត ក្រុងចំនួន ១៨ ជាមួយ​អង្គការអន្តរជាតិ សាជីវកម្មបច្ចេកវិទ្យា និងសហគមន៍​ធុរកិច្ច​វៀតណាម និងអន្តរជាតិ​មួយចំនួន​។

សម័យប្រជុំពេញអង្គនៃវេទិកានេះ បានបង្កើតសម្ព័ន្ធភាពជិតស្និទ្ធរវាងអាជីវកម្មបច្ចេកវិទ្យា ដើម្បីធ្វើសមកាលកម្ម​រចនាសម្ព័ន្ធទិន្នន័យ - គំរូ - ហេដ្ឋារចនាសម្ព័ន្ធ ដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់បញ្ញាសិប្បនិម្មិត (AI) ផ្លាស់ប្តូរ​ពី​ "ច្នៃប្រឌិតក្នុង​ការ​អនុវត្ត" ទៅជា "ម្ចាស់ការ​នវានុវត្តន៍" នៃបច្ចេកវិទ្យាស្នូល។ កំណត់យ៉ាងច្បាស់នូវអនុសាសន៍​លើយន្តការសា​ក​ល្បង​ sandbox ការដោះសោដើមទុនសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាស៊ីជម្រៅ និងការបង្រួបបង្រួមសំណើ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកំណើនក្នុងស្រុក។

គណៈប្រតិភូដែលចូលរួមវេទិកាបានឈានដល់ការឯកភាពគ្នាលើសារដ៏​សំខាន់មួយ​។ កម្លាំងចលករ​ស​ម្រាប់កំណើនថ្មីរបស់វៀតណាមនឹងមិនត្រឹមតែមកពីដើមទុន ឬកម្លាំងពលកម្មដូចកាលពី​មុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីផលិតភាពថ្មី ដែលបណ្តាលមកពី​បច្ចេកវិទ្យា ទិន្នន័យ បញ្ញាសិប្បនិម្មិត និង​នវានុវត្តន៍​ទៀតផង។ អ្វីដែលវៀតណាមត្រូវការនៅពេលនេះ គឺការផ្លាស់ប្តូរឌីជីថល​ឱ្យ​កាន់តែមានប្រសិទ្ធភាព បង្កើតផលិតភាពខ្ពស់ គំរូកំណើនថ្មី និងសមត្ថភាពប្រកួតប្រជែងថ្មី​សម្រាប់​ប្រទេសជាតិ​នៅក្នុងយុគសម័យ AI៕​

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ជំរុញ ‘ការតភ្ជាប់ទាំងបី ដើម្បីបង្កើតលំហសេដ្ឋកិច្ចដែលបំពេញបន្ថែមគ្នារវាងវៀតណាមនិងថៃ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ “ជំរុញ ‘ការតភ្ជាប់ទាំងបី’ ដើម្បីបង្កើតលំហសេដ្ឋកិច្ចដែលបំពេញបន្ថែមគ្នារវាងវៀតណាមនិងថៃ”

ថ្លែងនៅក្នុងវេទិកានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគួរតែលើសពីការផ្លាស់ប្តូរទំនិញធម្មតា ដោយឆ្ពោះទៅរកការផលិតរួមគ្នា ការកែច្នៃរួមគ្នា ការចែកចាយរួមគ្នា និងការកសាងម៉ាកយីហោរួមគ្នា។

Top