• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ សម្របសម្រួលអប់រំអ្នកនេសាទអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់

កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ បាន សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំអង្គជំនុំជម្រះសម្មតិកម្ម និងសិក្ខា សាលាផ្នែកច្បាប់នៅក្នុងសង្កាត់ Vung Tau និងឃុំ Long Hai (ទីក្រុងហូជីមិញ) ជាមូល ដ្ឋានចំនួន ២ ដែលមានចំនួននាវានេសាទដ៏ធំ។

ទិដ្ឋភាពទូទៅនៃសកម្មភាពឃោសនារបស់កងកម្លាំងដែលបានប្រារព្ធឡើងនៅសាលប្រជុំគណៈកម្មាធិការប្រជាជនឃុំ Long Hai ទីក្រុងហូជីមិញ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 

សកម្មភាពនេះ គឺសំដៅឃោសនាយ៉ាងទូលំទូលាយ ដោយជួយម្ចាស់នាវា និងអ្នកនេសាទឱ្យយល់យ៉ាងច្បាស់អំពីផល វិបាកផ្នែកច្បាប់នៃអំពើនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។
លោកវរនាវីឯក Le Van Tu ស្នងការនយោបាយនៃបញ្ជាការដ្ឋានតំបន់ ប៉ូលីសសមុទ្រលេខ ៣ បានឲ្យដឹងថា សកម្មភាពនេះគឺស្ថិតនៅក្នុងយុទ្ធនាការកំពូល ដែលត្រូវបានអនុវត្តន៍នៅតាមខេត្ត និងក្រុងចំនួន ៦ ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងការងារល្បាត និងត្រួតពិនិត្យនៅសមុទ្រ។ តាមរយៈកម្មវិធីជាក់លាក់ដូចជា អង្គជំនុំជម្រះសម្មតិកម្ម បញ្ជាការតំបន់ប៉ូលីសសមុទ្រលេខ៣ បានបញ្ចូលនូវព័ត៌មាន លម្អិត និងហេតុការណ៍ពិតៗទៅក្នុងការឃោសនា ដែលបង្ហាញយ៉ាងច្បាស់អំពី ផលវិបាកដែលអ្នកនេសាទនឹងទទួលរង ប្រសិនបើរំលោភបំពានលើច្បាប់។ ពីនោះ មនសិកាគោរពច្បាប់ត្រូវបានលើកកំពស់ ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម របស់ប្រទេសទាំងមូល ដើម្បីដក "កាតលឿង" របស់ EC និងអភិវឌ្ឍន៍របរនេសាទ ប្រកបដោយចីរភាព។
នៅក្នុងសិក្ខាសាលាផ្នែកច្បាប់នៅក្នុងសង្កាត់ Vung Tau និងឃុំ Long Hai កម្លាំង មានសមត្ថកិច្ចបានឆ្លើយសំណួរដោយផ្ទាល់របស់អ្នកនេសាទ ដោយផ្តោតលើបញ្ហា ស្នូលដូចជា៖ បទប្បញ្ញត្តិស្តីពីឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS); ព្រំដែនរវាង តំបន់សមុទ្រដែលត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងបទប្បញ្ញត្តិចាត់ការអំពើរំលោភ បំពាន។ លើសពីនេះ គណៈកម្មការរៀបចំក៏បានអនុវត្តន៍សកម្មភាពដ៏មានអត្ថន័យ ដូចជា ការផ្តល់អំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក ប្រគល់ទង់ជាតិ និងអាវការពារជីវិតជូនអ្នកនេសាទក្នុងស្រុក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង ចាប់ផ្តើមដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង ចាប់ផ្តើមដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានអញ្ជើញដល់ប្រទេស​កម្ពុជា​​ហើយនៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦នេះ។

Top