• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរយៈកម្ពស់ទាប

វៀតណាមមានឱកាសជាច្រើនក្នុងការអនុវត្តបច្ចេកវិទ្យាអាកាសចរណ៍ អវកាស និងយន្តហោះគ្មានមនុស្សបើក ដើម្បីអភិវឌ្ឍន៍គំរូសេដ្ឋកិច្ចរយៈកម្ពស់ទាប។ នេះគឺជា ការវាយតម្លៃរបស់អ្នកជំនាញនៅក្នុងវេទិកាអន្តរជាតិអំពីសេដ្ឋកិច្ចរយៈកម្ពស់ទាបវៀតណាម ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុង ហាណូយ។

វេទិកាអន្តរជាតិអំពីសេដ្ឋកិច្ចរយៈកម្ពស់ទាបវៀតណាម ឆ្នាំ២០២៥។ (រូបថត៖ VOV)

យោងតាមអ្នកជំនាញ ត្រឹមឧស្សាហកម្មអាកាសចរណ៍រយៈកម្ពស់ទាបតែប៉ុណ្ណោះ ត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ៧០០ ពាន់លានដុល្លារអាមេរិកនៅ ឆ្នាំ២០៣៥។ នៅប្រទេសវៀតណាម សក្តានុពលនៃសេដ្ឋកិច្ចរយៈកម្ពស់ទាបត្រូវបាន ប៉ាន់ប្រមាណថា អាចសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងគុណ សម្បត្តិផ្នែកភូមិសាស្ត្រនយោបាយ គោលនយោបាយលើកទឹកចិត្តនវានុវត្តន៍កម្លាំង ពលកម្មវ័យក្មេង និងស្វាហាប់ វៀតណាមកំពុងមានឱកាសដើម្បីក្លាយជាមជ្ឈមណ្ឌល ឧស្សាហកម្មរយៈកម្ពស់ទាបនៃតំបន់ និងពិភពលោក។ លោក Tran Anh Tuan អនុ ប្រធានបណ្តាញអាកាសចរណ៍ អវកាស និងឧបករណ៍ហោះហើរគ្មានមនុស្សបើក បានធ្វើអត្ថាធិប្បាយថា៖
“វៀតណាមមានឱកាសដ៏អស្ចារ្យនៅក្នុងវិស័យសេដ្ឋកិច្ចរយៈកម្ពស់ទាប។ ទីមួយ វៀតណាមមានទីតាំងភូមិសាស្ត្រនយោបាយល្អ។ ទាក់ទងនឹងភូមិសាស្ត្រ វៀតណាម មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ ជាមួយនឹងតំបន់ឡូជីស្ទីកអំណោយ ផល។ ទាក់ទងនឹងនយោបាយ វៀតណាមជាមិត្តរបស់ប្រទេសទាំងអស់ ហើយស្ថិរ ភាពនយោបាយរបស់វៀតណាមនឹងជួយប្រទេសនានាមកទីនេះដើម្បីធ្វើអាជីវកម្ម និងអភិវឌ្ឍន៍បច្ចេកវិទ្យា UAV បានយ៉ាងងាយស្រួល។ ទីពីរ សមត្ថភាពផលិតផ្នែករឹង និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មគាំទ្ររបស់វៀតណាមក៏មានគ្រប់គ្រាន់ផងដែរ”។
សេដ្ឋកិច្ចរយៈកម្ពស់ទាប រួមមាន៖ សកម្មភាពសេដ្ឋកិច្ចដែលប្រព្រឹត្តទៅក្រោម រយៈកម្ពស់ ១០០០ ម៉ែត្រ ដោយទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាយន្តហោះមាន និងគ្មានមនុស្សបើក បណ្តាញឆ្លាតវៃរយៈកម្ពស់ទាប ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផលិតយានជំនិះហោះហើរ សេវាកម្ម និងធានាសុវត្ថិភាពហោះហើរ ដែលភាគច្រើន ផ្អែកលើការអនុវត្តឧបករណ៍ហោះហើរគ្មានមនុស្សបើក (UAV) និងបច្ចេកវិទ្យាពាក់ព័ន្ធ ក្នុងវិស័យដូចជា កសិកម្ម ឡូជីស្ទីក ការត្រួតពិនិត្យបរិស្ថាន ការដឹកជញ្ជូន ទរគមនា គមន៍ និងការកម្សាន្ត។ ល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរទទួលបានជោគជ័យយ៉ាងធំធេង

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរទទួលបានជោគជ័យយ៉ាងធំធេង

ជាមួយនឹងសកម្មភាពជាច្រើន ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរបានបញ្ចប់ដោយជោគជ័យនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា។

Top