ព័ត៌មាន
បង្ហើយរាល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តោតលើការជំនះផលវិបាកនៃគ្រោះថ្នាក់លិចទូកទេសចរណ៍នៅកោះភូគួក
ក្នុងពេលជាមួយគ្នានេះ ប្រមូលផ្តុំជំនះពុះពារផលវិបាកនៃគ្រោះថ្នាក់ និងផ្តល់ការថែទាំសុខភាពដល់ជនរងគ្រោះ។ គ្រោះថ្នាក់នេះបានបណ្តាលឱ្យជនជាតិឥណ្ឌាចំនួន ១៥នាក់ត្រូវស្លាប់។
មុននោះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះថ្នាក់នេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញសេចក្តីណែនាំស្តីពីការជំនះពុះពារផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកយ៉ាងធ្ងន់ធ្ងរជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភូគួក ខេត្តអានយ៉ាង។ លោកនាយករដ្ឋមន្ត្រីបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះ គ្រួសារសាច់ញាតិ និងក្រុមគ្រួសារជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងសុភាភិបាល ក្រសួងសំណង់ ថ្នាក់ដឹកនាំខេត្តអានយ៉ាង កម្លាំងនគរបាល សុខាភិបាល ប៉ូលិសសមុទ្រ និងកងកម្លាំងការពារព្រំដែន ត្រូវបានណែនាំឱ្យផ្តោតលើការជម្នះផលវិបាកនៃគ្រោះថ្នាក់នេះ៕





