• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនសកម្មភាពការទូតប្រជាជនរវាងវៀតណាមនិងសហរដ្ឋអាមេរិក

នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលជួបលោក John McAuliff ដែលជាមិត្តជិតស្និទ្ធ និងយូរឆ្នាំរបស់វៀតណាមនៅទីក្រុងញូវយ៉ក។
  លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានពិភាក្សាជាមួយលោក John McAuliff ។ (ប្រភព៖ គស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ)  

នៅក្នុងជំនួបនេះ លោក John McAuliff បានពិភាក្សាអំពីសកម្មភាពការទូតប្រជាជន ដែលដឹកនាំដោយលោក និងអង្គការស្ម័គ្រចិត្តនៃមូលនិធិផ្សះផ្សា និងអភិវឌ្ឍន៍ (Fund for Reconciliation and Development) នាពេលកន្លងទៅ ព្រមទាំងសកម្មភាពមួយចំនួននាពេលខាងមុខ សំដៅតភ្ជាប់ និង បង្កើនការរផ្លាស់ប្តូររវាងបុគ្គល និងអង្គការក្រៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងវៀតម។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលស្គាល់នូវមតិយោបល់របស់លោក John McAuliff លើបញ្ហាអន្តរជាតិលេចធ្លោមួយចំនួននៅក្នុងវេទិកាអង្គការសហប្រជាជាតិនាបច្ចុប្បន្ននេះ។ លោកមានគោលបំណងចង់បន្តសម្របសម្រួលជាមួយស្ថានបេសកកម្ម ក៏ដូចជាស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ដើម្បីបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានផ្លាស់ប្តូរមតិមួយចំនួនអំពីសកម្មភាពអបអរសាទរខួបលើកទី ៤៥ នៃទិវាវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (ខែកញ្ញា ឆ្នាំ ១៩៧៧ - ខែកញ្ញា ឆ្នាំ២០២២) និងខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសស្តីពីសន្តិភាពសម្រាប់វៀតណាម (ខែមករា ឆ្នាំ ១៩៧៣ - ខែមករា ឆ្នាំ ២០២៣)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top