• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់របស់វៀតណាមជាមួយខេត្ត Tochigi ជប៉ុន

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី២៣ ខែវិច្ឆិកា នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh រួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានអញ្ជើញមកទស្សនាខេត្ត Tochigi ទទួលជួបអភិបាលខេត្ត លោក Fukuda Tomikazu និងចូលរួមកិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការបណ្ដាតំបន់ វៀតណាម-ជប៉ុន។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Tochigi
លោក Fukuda Tomikazu។ (រូបថត៖ VOV)


អញ្ជើញទទួលជួបជាមួយអភិបាលខេត្តTochigi លោក Fukuda Tomikazu លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យលោកអភិបាលខេត្ត ពង្រីកការ ជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការនិងការវិនិយោគជាមួយតំបន់ជាច្រើនរបស់វៀត ណាម សំដៅធ្វើអាជីវកម្មប្រកបដោយផ្លែផ្កានូវសក្ដានុពលនិងយន្តការសហប្រតិបត្តិ ការទាំងអស់ដែលមានស្រាប់ ផ្លាស់ប្ដូរបទពិសោធន៍តាមរយៈសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក; គាំទ្រអាជីវកម្មរបស់ខេត្ត បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវៀតណាម ជាពិសេសលើវិស័យនានាដែលខេត្តមានប្រៀបខ្លាំងដូចជាវិស័យផលិតឧបករណ៍បរិក្ខារពេទ្យ វិស័យ កែច្នៃ-ផលិតកម្មនិងកសិកម្ម ជាដើម។ ទន្ទឹមនឹងនោះ ជំរុញការដើរកំសាន្ត ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ បង្កើនការទទួលកម្មសិក្សាការី ពលករ វៀតណាមទៅធ្វើការនៅខេត្តផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា
រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃខេត្ត Tochigi ធ្វើការវិនិយោគ អាជីវកម្មប្រកបដោយជោគជ័យ នៅវៀតណាម ជាពិសេសគឺការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញក្រោយជម្ងឺ កូវីដ-១៩។

រីឯខ្លួនវិញ លោកអភិបាល Fukuda បានបញ្ជាក់ថា ខេត្ត Tochigi មានបំណង ចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់ជាច្រើនរបស់វៀតណាម ហើយចង់ទទួល បានច្រើនថែមទៀតនូវពលករដោយមានគុណភាពខ្ពស់ និងកម្មសិក្សាការីជំនាញ របស់វៀតណាម មកធ្វើការនៅខេត្ត។

 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងខេត្ត Tochigi។ (រូបថត៖ VOV)

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញ ចូលរួមជាសក្ខីភាពពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Vinh Phuc និងខេត្ត Tochigi៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top