• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងដៃគូអូស្ត្រាលី

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានអញ្ជើញទទួលជួបលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានអញ្ជើញទទួលជួបលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបថត៖ VNA)

លោក Nguyen Van Nen មានក្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅវៀតណាមនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង ៥ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៨ - ២០២៣); បើកឱកាសថ្មីៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សហគ្រាសជាមួយសហគ្រាស ព្រមទាំងប្រជាជន ជាមួយប្រជាជននៃប្រទេសទាំងពីរ។ យោងតាមលោក Nguyen Van Nen ទីក្រុងហូជីមិញ និងដៃគូអូស្ត្រាលីមានទំនាក់ទំនងសហប្រតិបត្តិការល្អក្នុងវិស័យវិនិយោគ អប់រំ និងសុខាភិបាល។ ទីក្រុងមានបំណងរួមជាមួយដៃគូអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា ការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំណែកឯលោកស្រី Penny Wong បានសង្កត់ធ្ងន់ថា អូស្ត្រាលីតែងតែចាត់ទុកទីក្រុងហូជីមិញជាកត្តាដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាម។ លោកស្រីជានិច្ចកាលមានបំណងចង់បន្តរួមជាមួយទីក្រុងហូជីមិញ ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការជិតស្និទ្ធលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top