• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងក្រូអាត

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅក្រូអាត អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សា ការងារជាមួយនាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic។
  នាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic ទទួលស្វាគមន៍អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។ រូបថត៖ VNA  

នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានឯកភាពពិចារណាលើការ បង្កើតយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាល ដាក់ពង្រាយគម្រោងសហប្រតិបត្តិការ លើវិស័យសក្តានុពលនានាដូចជា នាវាចរណ៍ ការដឹកជញ្ជូន ឧស្សាហកម្មធុនស្រាល ថាមពលស្អាត បច្ចេកវិទ្យាព័ត៌មាន នវានុវត្តភាព... ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ ២០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការកំពង់ផែសមុទ្រ ឲ្យក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ទំនិញរវាងតំបន់អាស៊ាននិងអឺរ៉ុប ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ការងារ វប្បធម៌ កីឡា និងទេសចរណ៍ក្នុងបរិបទដែលក្រូអាតកំពុងត្រៀមខ្លួនចូលរួមតំបន់ធ្វើដំណើរដោយសេរី Schengen និងតំបន់ចាយប្រាក់អឺរ៉ូចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាថា បណ្ដា បញ្ហាចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្ដាប្រទេស។

បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសក្រូអាត នៅរសៀលថ្ងៃទី១១ ខែតុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានចាកចេញពីក្រូអាត ធ្វើ ដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៦ ស្តីពីការ សម្របសម្រួលសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

ក្រោយរយៈពេល ៥ ខែបំផុសមក គណៈមេប្រយោគទទួលបានរូបថតប្រមាណ ១ ម៉ឺនសន្លឹករបស់អ្នកថតរូបចំនួន ១ ០០០ នាក់ មកពីខេត្ត ក្រុងទាំង ៦៣។

Top