• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតធនាគារបញ្ញាវៀតណាមនៅចក្រភពអង់គ្លេស

សិក្ខាសាលា “វៀតណាម ២០៤៥” ដែលរៀបចំដោយសមាគមនិស្សិតវៀតណាមនៅចក្រភពអង់គ្លេស (SVUK ដែលប្រមូលផ្តុំនិស្សិតជាង ១៤.០០០ នាក់ដែលកំពុងសិក្សានៅចក្រភពអង់គ្លេស) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមីនា នៅទីក្រុងឡុងដ៍។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង SVUK និងសមាគមបញ្ញវន្តវៀតណាមនៅចក្រភពអង់គ្លេស និងអៀរឡង់ (VIS)។ (រូបថត៖ VNA)

នេះមិនត្រឹមតែជាព្រឹត្តិការណ៍សិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បញ្ញវន្តវ័យក្មេងវៀតណាមចូលរួមដោយម្ចាស់ការក្នុងការពិភាក្សាយ៉ាងស៊ីជម្រៅអំពីមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ។

ចំណុចស្នូលនៃព្រឹត្តិការណ៍នេះគឺអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង SVUK និងសមាគមបញ្ញវន្តវៀតណាមនៅចក្រភពអង់គ្លេស និងអៀរឡង់ (VIS)។ អនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការរចនាសម្រាប់ប្រព័ន្ធអេកូឡូស៊ីបញ្ញាវៀតណាមនៅចក្រភពអង់គ្លេស ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ នោះគឺ ការកសាង “ធនាគារបញ្ញាវៀតណាមនៅចក្រភពអង់គ្លេស” ដែលបុគ្គលគ្រប់រូប ចាប់ពីនិស្សិតឆ្នាំទីមួយរហូតដល់អ្នកជំនាញឈានមុខគេ មានទីតាំងផ្ទាល់ខ្លួននៅក្នុងបណ្តាញទំនាក់ទំនងដ៏ស្អិតរមួត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top