• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតក្រុមប្រឹក្សាសម្របសម្រួលសម្រាប់តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាល ២០២១-២០២៥

នាថ្ងៃទី ២៣ ខែសីហា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមប្រឹក្សាសម្របសម្រួលតំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងដំណាក់កាល ២០២១-២០២៥ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ជាប្រធានក្រុមប្រឹក្សា។

យោងតាមសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាសម្របសម្រួលតំបន់ គឺជាអង្គការសម្របសម្រួលអន្តរផ្នែក មានភារកិច្ចផ្តល់ប្រឹក្សា និងស្នើទៅនាយករដ្ឋមន្រ្តីរដ្ឋាភិបាល អំពីយន្តការ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការមេ   កម្មវិធី  គម្រោង ភារកិច្ច និងគម្រោងដែលមានមាត្រដ្ឋានថ្នាក់តំបន់ ជំរុញការអភិវឌ្ឍបៃតង និរន្តរភាព និងទូលំទូលាយនៅតំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំ។ ក្រុមប្រឹក្សាក៏ជួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការដឹកនាំ សម្របសម្រួល ជំរុញ ត្រួតពិនិត្យក្រសួង សាខា និងមូលដ្ឋាន ដើម្បីអនុវត្តន៍ផែនការថ្នាក់តំបន់ យន្តការ គោលនយោបាយ ផែនការកម្មវិធី គម្រោងការទ្រទ្រង់តំបន់ ដែលមានលក្ខណៈតភ្ជាប់ក្នុងតំបន់។

លើសពីនេះ ក្រុមប្រឹក្សាក៏មានភារកិច្ចដូចជា៖ រៀបចំសកម្មភាពរួមគ្នាលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងក្នុងតំបន់។ ជំរុញ និងគាំទ្រដល់ការបង្កើតនិងអភិវឌ្ឍន៍សមាគមធុរកិច្ច និងសមាគមឧស្សាហកម្ម សមាគមវិជ្ជាជីវៈ សម្ព័ន្ធសហករណ៍ និងសហជីពនៃសហករណ៍នៃតំបន់ទំនាបខាងជើង និងតំបន់ភ្នំទាំងមូល ...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top