• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្ស រដ្ឋ និងប្រជាជនលើកតម្កើងកិត្តិនាម តបស្នងសងគុណ​ចំពោះ​ពលីកម្ម​របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ និងយុទ្ធជនជំងឺ

គោលការណ៍ និងគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ហើយមុខសញ្ញាដែលទទួលបានគោលនយោបាយអនុគ្រោះត្រូវបានពង្រីកឥតឈប់ឈរ ព្រមទាំងបំពេញបន្ថែមរបបអនុគ្រោះជាជំហានៗ ដោយបានបង្ហាញពីការគោរពដឹងគុណ ការថែទាំរបស់បក្ស រដ្ឋ និងប្រជាជន។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh  

នារសៀលថ្ងៃទី ១៩ កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ និងយុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Kim Bang ខេត្ត Ha Nam។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា គោលការណ៍ និងគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ហើយមុខសញ្ញាដែលទទួលបានគោលនយោបាយអនុគ្រោះត្រូវបានពង្រីកឥតឈប់ឈរ ព្រមទាំងបំពេញបន្ថែមរបបអនុគ្រោះជាជំហានៗ ដោយបានបង្ហាញពីការគោរពដឹងគុណ ការថែទាំរបស់បក្ស រដ្ឋ និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនជានិច្ចកាលលើកតម្កើងកិត្តិនាម តបស្នងសងគុណគុណូបការៈ ពលីកម្មរបស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ និងយុទ្ធជនជំងឺ។ ការយកចិត្តទុកដាក់ កាថែទាំ និងការលើកកម្ពស់ជីវភាពខាងសំភារៈ និងស្មារតីជូនយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍គឺជាគោលការណ៍ និងទស្សនៈឥតងាករេរបស់បក្ស រដ្ឋ ហើយជាក្រមសីលធម៌ប្រពៃណី ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិ។

  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ និងយុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Kim Bang ខេត្ត Ha Nam  

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចជំរុញខ្លាំងបណ្ដាចលនា “តបស្នងសងគុណ” “ផឹកទឹកនឹកដល់ប្រភពដើម” “ប្រជាពលរដ្ឋទាំងមូលថែទាំ ក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍ ”ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top