• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្ស រដ្ឋ តែងតែធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន

ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២២ នាថ្ងៃទី ១៧ ខែធ្នូ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរចំពោះទីសំណាក់អាសឺវ៉ែកហាណូយ និងគណៈកម្មាធិ ការសាមគ្គីកាតូលិកវៀតណាម។

នៅទីសំណាក់អាសឺវ៉ែកហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងល្អប្រសើរបំផុត របស់អគ្គលេខាបក្ស Nguyen Phu Trong ថ្នាក់ដឹកនាំបក្ស និងរដ្ឋជូនចំពោះ អាចារ្យ Joseph Vu Van Thien អគ្គអាសឺវ៉ែកនៃទីសំណាក់អាសឺវែក  គណៈសង្ឃ ; អាចារ្យ និងសាសនិកតំណាងឱ្យព្រះសហគមន៍កាតូលិក   ទទួលបុណ្យណូអែលប្រកបដោយសន្តិភាព សុភមង្គល និងពោរពេញដោយព្រះគុណរបស់ព្រះជាម្ចាស់។

លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ឆ្លើយតបនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សាសនា ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ ធានា ឱ្យសាសនាទាំងអស់រស់នៅដោយសន្តិភាព។ លោកប្រធានរដ្ឋសង្ឃឹមថា ក្រុមប្រឹក្សា អាសឺវ៉ែកនឹងបន្តលើកទឹកចិត្តឥស្សរជន បូជាចារ្យ និងបងប្អូនជនរួមជាតិកាតូលិក បន្តរួមចំណែកដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន។

អញ្ជើញទៅទស្សនាមជ្ឈិមនៃគណៈកម្មាធិការដើម្បីសាមគ្គីភាពកាតូលិក វៀតណាម លោកប្រធានរដ្ឋបានអបអរសាទរចំពោះលោកបុព្វជិក Joseph Tran Xuan Manh អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានគណៈកម្មាធិ ការមជ្ឈិមនៃគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាម រួមជាមួយឥស្សរជន បូជាចារ្យ អ្នកកាន់សាសនាកាតូលិកទូទាំងប្រទេស គ្រីស្តបរិស័ទនៅក្រៅប្រទេស ប្រកបដោយសន្តិភាព និងរីករាយក្នុងឱកាសបុណ្យណូអែល ស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដែលពោរពេញដោយព្រះគុណរបស់ព្រះជាម្ចាស់។ លោកប្រធានរដ្ឋបានជូនពរថា នាពេលខាងមុខ គណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមគ្រប់លំដាប់ថ្នាក់នឹងបន្តធ្វើបានល្អក្នុងការឃោសនា និងគៀងគរព្រះសង្ឃឱ្យគោរពតាមគោលការណ៍ណែនាំ និងបទបញ្ញត្តិរបស់បក្ស ក៏ដូចជាគោលនយោបាយ និងច្បាប់របស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាល; ដើម្បីលើកកម្ពស់ចលនាប្រឡងប្រណាំងស្នេហាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

ការិយាល័យនយោបាយបានជូនដំណឹងអំពីស្ថានភាពសុខភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាទិភាពរយៈពេលសម្រាប់លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្តោតលើការព្យាបាលសកម្ម ការិយាល័យនយោបាយបានចាត់លោក To Lam ដែលជាសមាជិកការិយាល័យនយោបាយ ជាប្រធានរដ្ឋ ធ្វើជាអធិបតីការងាររបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។

Top